សន្តិសុខសង្គម
Update៖ ឧក្រិដ្ឋជនគ្រឿងញៀនបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់
ឧក្រិដ្ឋជនគ្រឿងញៀនដែលបាញ់តដៃសមត្ថកិច្ចក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងរបស់កម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃទី៧មិថុនា នេះ បានសម្រេចបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់លាក់ខ្លួន ខណៈដែលកម្លាំងសមត្ថកិច្ចជាច្រើនឡោមព័ទ្ធចាប់ខ្លួន។
តាមការបញ្ជាក់ពីសមត្ថកិច្ច ឧក្រិដ្ធជនគ្រឿងញៀនដែលបាញ់សម្លាប់ខ្លួនឯងនេះ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមប្រមាញ់។ ដោយឡែកចំពោះការចាប់យកវត្ថុតាង គ្រឿងញៀន ឬអ្វីផ្សេងនោះ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ធ្វើការស្រាវជ្រាវស៊ើបអង្កេតរកក្រុមជនពាក់ព័ន្ធ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ជនសង្ស័យបានប្រើប្រាស់អាវុធបាញ់ប្រហារមកលើសមត្ថកិច្ចប្រមាណជាង១០គ្រាប់ ប៉ុន្តែសមត្ថកិច្ចមិនបានបាញ់តដៃនោះទេ ដើម្បីការពារសុវត្តិភាពដល់ប្រជាពលរដ្ឋ និងសុវត្ថិភាពចំពោះសមត្ថកិច្ចដែលកំពុងបើកប្រតិបត្តិការ។ សមត្ថកិច្ចបានបោកគ្រាប់បែកផ្សែងចំនួន២គ្រាប់ ដើម្បីឲ្យឧក្រិដ្ធជនប្រគល់ខ្លួនតាមសម្រួល តែឧក្រិដ្ធជននៅតែមិនប្រគល់ខ្លួនទើបសម្រេចចិត្តបាញ់សម្លាប់ខ្លួនតែម្ដង៕
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច