Connect with us

សន្តិសុខសង្គម

ឆេះទីតាំងស្តុកប្រេងខ្មៅ នៅបាត់ដំបង ខាតបង់ទឹកប្រាក់ជាង ៦ ពាន់ដុល្លារ

បានផុស

នៅ

ទីតាំងស្តុកប្រេងខ្មៅដ៏ធំមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ក្រោយពីម្ចាស់បានអះអាងថា ទំនងជាឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឱ្យមានផ្កាភ្លើងឆាប់ចេះឡើងបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៥ ល្ងាច ស្ថិតនៅចំនុចឡឥដ្ឋអភិវឌ្ឍន៍​​ ក្នុងក្រុមទី០៤ ភូមិបឹងព្រីង ឃុំព្រៃតូច​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​។

បើតាមប្រភពនៅជុំវិញទីតាំងកើតហេតុបាននិយាយថា នៅល្ងាចនោះគឺមានផ្សែងខ្មួលខ្មាញ់ឡើងទៅលើ និងចាប់ផ្ដើមមានអណ្ដើកភ្លើងឆាប់ឆេះឡើងយ៉ាងលឿនបំផុត ទើបមានការភ្ញាក់ផ្អើល ព្រមទាំងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីបញ្ជូនរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍។

ករណីអគ្គិភ័យនេះ បណ្តាលឱ្យឆេះធុងស្តុបប្រេងខ្មៅ​ និងរោងដែកប្រក់ស័ង្កសីមួយខ្នង ទំហំ ៣០ ម៉ែត្រ គុណ ៤០ ម៉ែត្រ របស់ម្ចាស់ឈ្មោះ ទៀ​ ហ៊នី​ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចស្រុកគាស់ក្រឡ និងសមត្ថកិច្ចស្រុកមោងឫស្សី បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យមកភ្លាមៗដើម្បីជួយអន្តរាគមន៍។ ក្រោយពីទប់ស្កាត់បានហើយ ពិនិត្យឃើញថាសម្ភារខូចខាតរួមមាន៖ ឆេះរោងដែកប្រក់ស័ង្កសី​ ១ខ្នង ឆេះប្រេងខ្មៅ អស់ ១ធុង។ 

សរុបគិតជាទឹកប្រាក់ អស់ប្រហែល ៦ ០០០ ដុល្លា (ប្រាំមួយពាន់ដុល្លា)។ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ករណីនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម