Connect with us

សន្តិសុខសង្គម

ទើបរៀបការជិត ១ ខែ ម្ដាយចែកទ្រព្យឲ្យ ស្រាប់តែចាញ់បោកក្រុមទម្លាក់យោង

បានផុស

នៅ

ស្ត្រី​វ័យ ១៨ ឆ្នាំ ម្នាក់ ទើប​រៀបការ​ជិត ១ ខែ ម្ដាយ​ចែកទ្រព្យ​ឲ្យ ស្រាប់តែ​មក​ចាញ់​បោក​ក្រុម​ទម្លាក់​យោង ល្បួង​នាំ​ទៅ​ចែក​មាស ដោយ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ហើយ​បាន​មក​វិញ​នូវ​ខ្សែក​កាឡៃ សឹង​ប៉ុន​កូនដៃ មក​បង្អួត​ម្តាយ គ្រា​ដែល​ដើរ​ទៅ​ធ្វើ​ការងារ​រោងចក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៤៥ នាទី​ព្រឹក ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០២៤ នៅ​តាម​ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ស្ត្រី​រងគ្រោះ​ឈ្មោះ បុត្រា សៀវ​ម៉ី អាយុ ១៨ ឆ្នាំ ជា​កម្មការិនី​រោងចក្រ (ទើប​រៀបការ​ហើយ​បាន ២៨ ថ្ងៃ) មាន​ប្តី​ជា​អ្នកបើកបរ​រថយន្ត ស្នាក់នៅ​បន្ទប់​ជួល លេខ C2 ផ្លូវ​បេតុង ភូមិ​កប់​គង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ព្រោះ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។

ចំពោះ​សម្ភារៈ​បាត់បង់​រួមមាន ៖ ខ្សែក​ប្លាទីន ១ ខ្សែ ទម្ងន់ ៣ ជី ,ចិញ្ចៀន​មាស ២ វង់ ទម្ងន់ ៤ ជី និង ទូរសព្ទ​ដៃ ម៉ាក VIVO ១ គ្រឿង ដោយ​ប្ដូរ​បាន​មក​វិញ​នូវ​ខ្សែក​កាឡៃ ១ ខ្សែ ថង់​ក្រហម ១ កាបូបដៃ ១ ទុក​គ្រាន់​បង្ហាញ​ប្ដី។

តាម​ការ​យំ​រៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈ​ដើរ​ទៅ​ធ្វើ​ការងារ​រោងចក្រ ទើប​ចេញពី​បន្ទប់​ជួល​បាន​បន្តិច ស្រាប់តែ​លេច​មុខ​ស្ត្រី​សង្ស័យ​ម្នាក់ មក​សួរ​រឿង​គេ​ជ្រុះ​កញ្ចប់​មាស។ មិន​ទាន់​ឆ្លើយ​ផង ក៏​មាន​ស្ត្រី​សង្ស័យ​ម្នាក់​ទៀត ដើរ​មក​ប្រាប់​ថា កុំ​មាត់ រូបគេ​រើស​បាន យើង​យក​ទៅ​ចែក​គ្នា ហើយ​ក៏​ល្បួង​ខ្លួន​(ជនរងគ្រោះ)​នាំ​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម ២ គ្រឿង ទៅ​ដល់​ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូន​ទៃ ក្បែរ​ផ្លូវ​ជាតិ​លេខ ៣។

ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ជិះ​ទៅ​ដល់​ផ្លូវ​បេតុង​ខាងលើ ពួកគេ​ក៏​ឈប់ ហើយ​ស្ត្រី​សង្ស័យ​បាន​ហុច​ថង់​ក្រហម លាត​ស្រាយ​ឲ្យ​មើល ឃើញ​ខ្សែក​ក្រហមច្រាល និង​ដោះ​យក​គ្រឿងអលង្ការ​ពី​ខ្លួន​(ជនរងគ្រោះ) ទាំង​ទូរស័ព្ទ​ដៃ ១ គ្រឿង។ ក្នុង​នោះ ជនសង្ស័យ បាន​ប្រាប់​ឲ្យ​រង់ចាំ ពួកគេ​ទៅ​កាត់​មាស​ចែក​គ្នា ហើយ​ក៏​ជិះ​ចេញ​ទៅ​បាត់​អស់។

ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​សរុប ៤ នាក់ ស្រី ២ នាក់ និង​ប្រុស ២ នាក់។ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​គេចខ្លួន​បាត់​អស់ រូប​ខ្លួន(ជនរងគ្រោះ) ក៏​ដើរ​ទៅ​បន្ទប់​ជួល​វិញ ប្រាប់​ម្តាយ​តាម​ដំណើររឿង និង​ហុច​ថង់​មាស​ឲ្យ​មើល។ ម្ដាយ និង អ្នកជិតខាង ក៏បាន​ប្រាប់​ថា ជា​ខ្សែក​កាឡៃ ចាញ់បោក​គេ​ហើយ ពេលនោះ ខ្លួន​ក៏​អស់​សង្ឃឹម អង្គុយ ដេក​យំ នឹក​ស្តាយ​ទ្រព្យ។

ដោយឡែក​បើ​តាម​ស្ត្រី​ឈ្មោះ វ៉ន សំអូន អាយុ ៥១ ឆ្នាំ ត្រូវ​ជា​ម្តាយ​របស់​ជនរងគ្រោះ ស្នាក់​នៅ​បន្ទប់​ជួល ២ នាក់ កូនស្រី បាន​ឲ្យ​ដឹង​ថា កូនស្រី​គាត់​ទើប​រៀបការ​បាន​ជិត ១ ខែ ខំ​ចែកទ្រព្យ គ្រឿង​អលង្ការ​ឲ្យ បែរជា​មក​ចាញ់បោក​ក្រុម​ទម្លាក់​យោង​យក​អស់ពី​ខ្លួន​រលីង។

ក្រោយ​កើតហេតុ ជនរងគ្រោះ និង​ម្តាយ ត្រូវ​បាន​អ្នកភូមិ ណែនាំ​ឲ្យ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ក្រុម​មុខសញ្ញា​ឆបោក​ទម្លាក់​យោង​ខាងលើ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម