Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីបង្ហាញមុខក្រុមជនសង្ស័យ ២៧នាក់​ ពាក់ព័ន្ធក្រុមក្មេងទំនើង​ និង​ក្រុមទទួលផលចោរកម្ម

បានផុស

នៅ

នារសៀលថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២៤នេះ​ នៅស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន២៧នាក់ ដែលជាក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា កាន់កាប់អាវុធខុសច្បាប់​ និង​ជនសង្ស័យ​ទទួលផលចោរកម្មបន្ទាប់ពីសមត្ថកិច្ចតាមបណ្តាខណ្ឌចំនួន៣​ រួមមាន​ខណ្ឌ​កំបូល​ ខណ្ឌ​ដូនពេញ​ និង​ខណ្ឌ​សែន​សុខ​ ធ្វេី​ការ​ស្រាវជ្រាវ​បង្ក្រាបបានជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើសរួមមាន៖ ទី១-ករណីក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានចំនួន២១នាក់ ដកហូតកាំបិតកែច្នៃ០៦ដើម ដែលបានកាប់យកស្លាកលេខម៉ូតូជនរងគ្រោះ។ ទី២-ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបានជន​សង្ស័យ​ចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និង​ស្លាក់លេខម៉ូតូចំនួន ១៤បន្ទះ។ ទី៣-ជាក្រុមក្មេងទំនើង បង្ក​ហិង្សា​តាម​សួន​ច្បារ​សាធារណៈ​ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ជា​ភេទ​ទី​បី​ ​(ប្រុស​ក្លែង​ភេទ​ជាស្រី​)​។​

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ការបង្រ្កាបក្មេងទំនើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយលោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការណែនាំជាប្រចាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកបានប្តេជ្ញានិងដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងក៏មានការថយចុះ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកយុទ្ធនាការបង្រ្កាបក្មេងទំនើង។

ក្នុងកំឡុងនោះផងដែរ សមត្ថកិច្ចបានចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្រ្កាបក្មេងទំនើង ដើម្បីការពារថែរក្សាសន្តិសុខ​ សុវត្តិភាពជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម