Connect with us

សន្តិសុខសង្គម

គ្រឿងញៀន ជាបញ្ហាមួយ ត្រូវដោះស្រាយ ក្នុងចំណោមបញ្ហាអាទិភាពផ្សេងទៀត

បានផុស

នៅ

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀតដែលត្រូវដោះស្រាយចំពោះមុខ ដើម្បីកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស លោកអញ្ជើញជាអធិបតីក្នុង ពិធីបើក វគ្គសិក្ខាសាលាផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។ ពិធីនេះ មានការអញ្ជើញចូលពី លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម គណៈប្រតិភូក្រសួងទេសចរណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធាន/អនុ មន្ទីរអង្គភាពពាក់ពន្ធ័ និងសមាជិក សមាជិកា ជាច្រើនរូប។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាជន។

លោកមានប្រសាសន៍បន្តថា លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ជាយុទ្ធសាស្ត្រ “សម្អាតចក ដើម្បីឱ្យទឹកថ្លាពេញផ្ទៃបឹង ឬការសម្អាតផ្ទះយើង” មានន័យថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ចាប់ផ្តើមពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធជាគំរូ ក្នុងការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ បើលទ្ធផលវិជ្ជមានត្រូវតែបណ្តេញចេញពីក្របខណ្ឌ។

ជាមួយគ្នានេះ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា NoDrug ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានណែនាំ ជំរុញលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្សឱ្យទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយកម្មវិធីទូរស័ព្ទដៃ NoDrug នេះ ព្រមទាំងអាចរាយការណ៍ ឬជូនដំណឹងជូនសមត្ថកិច្ច តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានដាក់ឱ្យអនុវត្តនូវកិច្ចការសំខាន់ៗចំនួន ៥ចំនុច គឺ៖ ១. វិធានការផ្សេព្វផ្សាយ អប់រំ ២. វិធានការរដ្ឋបាល ៣. វិធានការច្បាប់ ៤. មណ្ឌលស្ថានីតិសម្បទា និង ៥. វិធានការចុះធ្វើកិច្ចសន្យា ជាមួយម្ចាស់ ក្លិបកម្សាន្ត ខារ៉ាអូខេ ម៉ាត់ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រោងកាហ្វេ និងផ្ទះជួល។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស និងសូមពាំនាំនូវចំណេះដឹង ដែលទទួលបានក្នុងសិក្ខាសាលានេះទៅអនុវត្តផ្ទាល់ និងត្រូវអនុវត្តឱ្យបានល្អ ដើម្បីឈានដល់ការលុបបំបាត់គ្រឿងញៀនទាំងស្រុងក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស ដែលជាការលើកកិត្តិយសដល់មូលដ្ឋាន អាជីវកម្ម សេវាកម្ម ទេសចរណ៍របស់ខ្លួនផ្ទាល់ ក៏ដូចជាកសាងទំនុកចិត្តដល់ភ្ញៀវទេសចរផងដែរ៕​

អត្ថបទ ​និង​រូបភាព​៖ ​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម