សន្តិសុខសង្គម
សិស្សគេចសាលា ១៦ នាក់ នាំគ្នាចូលសណ្ឋាគារ ត្រូវបានសមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួន
ក្រុមយុវសិស្សប្រុសស្រី ១៦ នាក់ គេចសាលានាំគ្នាមកពពាក់ពពូនជួលបន្ទប់ដេកនៅសណ្ឋាគារដើម្បីលេងហ្គេម ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនយកមកអប់រំ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសណ្ឋាគារ វេនហាភីនីស ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើង ប្រុសស្រី ១៦ នាក់ ក្នុងនោះស្រី ៦ នាក់ ដែលគេចពីសាលា និងឪពុកម្តាយ នាំគ្នាមកជួលបន្ទប់ សណ្ឋាគារ យីហោ សេវេនហាភីនីស ចំនួន ២ បន្ទប់ លេខ ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បី លេងហ្គេមរយៈពេលកន្លះខែមកហើយ។

បើតាមឈ្មោះ សុធី រាជ ជាបុគ្គលិក តំណាងអ្នកគ្រប់គ្រង សណ្ឋាគារ សេវេនហាភីនីស បានរៀបរាប់ថា មុនដំបូង ពួកគេមកជួល ២ បន្ទប់ តែប្រុសៗ ២ នាក់ប៉ុណ្ណោះ ដោយមានទាំងចង្ក្រានចាន។ល។ ក្រោយមកក៏មានស្រីមានប្រុសកាន់តែច្រើនឡើងៗ។ លោកក៏បានប្រាប់ពួកគាត់គេថា ជួលឱ្យស្នាក់នៅក្នុងមួយបន្ទប់មនុស្ស ២ ទៅ ៣ នាក់ប៉ុណ្ណោះ បើលើសមិនជួលឱ្យទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសស្រី ចំនួន ១៦ នាក់នេះ ខ្លះជាសិស្សថ្នាក់ទី៨ រៀននៅវិទ្យាល័យអង្គរ និងខ្លះទៀតជាសិស្ស ប៉ុន្តែឈប់រៀន។

ក្រោយឃាត់ខ្លួនរួចមក បាននាំយកទៅកាន់អធិការនគរបាលក្រុងសៀមរាប ដើម្បីសាកសួរ និងឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប កោះហៅយកមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យា ឱ្យត្រឡប់ទៅសណ្ឋាគារ វិញ ដើម្បីឱ្យបញ្ឈប់សកម្មភាពជួលទៅឱ្យក្រុមក្មេងៗដោយគ្មានឪពុកម្តាយដឹងឮ៕
អត្ថបទ៖ ជុន កុសល


-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ