សន្តិសុខសង្គម
ស្នងការខេត្តសៀមរាប ដកបញ្ឈរជើងនាយរងប៉ុស្ដិ៍ខ្ទារសណ្តាយ បន្ទាប់ពីប្រើហិង្សាលើពលរដ្ឋ
លោកឧត្តមសេនីយ៍ទោ ហួត សុធ សុ្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចដកបញ្ឈរជើងលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បន្ទាប់ពីប្រើអំពើហិង្សាលើពលរដ្ឋម្នាក់។

តាមរយៈលិខិតបង្គាប់ការលោកឧត្តមសេនីយ៍ទោ ហួត សុធ សុ្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា លោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ ៨៤០១៣ ឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ហើយត្រូវមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ។ ក្នុងលិខិតបង្គាប់ការបានបញ្ជាក់ពីមូលហេតុថា ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា លេខៈ៨៧៣ ប្រក ។
សូមជម្រាបថា កាលពីពេលថ្មីនេះ មានការចែកចាយវីដេអូពីសកម្មភាពមន្ត្រីនគរបាលមួយរូបបានប្រើអំហិង្សាលើបុរសម្នាក់ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញមតិរិះគន់ផងដែរ។

យោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានសរសេរចែកចាយនៅលើបណ្ដាញសង្គមថា ថ្ងៃនេះខ្ញុំបានជួបហេតុការណ៍មួយ ហើយខ្ញុំក៏បានថតទុកផងដែរ ក្នុងហេតុការណ៍នេះ មានបងប្រុសម្នាក់ជិះម៉ូតូធម្មតា ហើយមានប៉ូតូលិសនៅតាមឃុំមិនមានការដាក់ប៉ារ៉ាសផាកអ្វីទេ គាក់សួរនាំហើយបានវាយទៅកាន់បុរស់នោះយ៉ាងពេញទំហឹង ដោយគ្រាន់តែសំឡុតសួរ គាត់ភ័យឆ្លើយរអាក់រអួល។ តាមខ្ញុំជួបនឹងមុខជាក់ស្តែង មានប៉ូលិសពេញសិទ្ធម្នាក់ និងសន្តិសុខភូមិម្នាក់ ហើយមកក្នុងស្ថានភាពមានខ្លិនស្រា មួយទៀតពេលខ្ញុំជិះត្រឡប់មកវិញជិះកាត់តាមប៉ុស្ដិ៍ក៏បានឃើញពូៗប៉ូលិសជុំជើងផឹកវាជាក់ស្តែង។ នៅបន្ទាយស្រី តាមផ្លូវដីឡូឡេងណាវ៉ាត់ត្រា ភូមិ ព្រៃ ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?