Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ

បានផុស

នៅ

នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី ១៧ ខែមិថុនា នេះ សមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្ដាល បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលប្រើអាវុធខ្លី បាញ់ស្រោចបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីសំណាក់សមត្ថកិច្ចស្រុកអង្គស្នួល។

ខណៈកាលពីម៉ោង៥ល្ងាច​​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុចខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណលម្អិតរបស់ជនសង្ស័យទាំងពីររូបនេះឡើយ​ ព្រោះស្ថិតនៅក្នុងដំណាក់កាលបន្តនីតិវិធី។

គួរឱ្យដឹងថា តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះកំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខជនល្មើសដើរលបចូលមកក្នុងផ្ទះរួចនិយាយគ្នាចុះឡើងរឿងហាលខោអាវ រហូតដល់តឹងសសៃករដាក់គ្នា។

ភ្លាមៗស្រាប់តែ ជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួនតាមរថយន្៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម