Connect with us

សន្តិសុខសង្គម

ជនដៃដល់បាញ់សម្លាប់ជនរងគ្រោះនៅបុរីប៉េងហួតបឹងស្នោរបានបញ្ជូនដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ

បានផុស

នៅ

ជនដៃដល់ឈ្មោះ ស្រី ស៊ីណា មានគោរមងារជាឧកញ៉ា ដែលបើកការបាញ់ប្រហារលើជនរងគ្រោះរងគ្រោះ៤នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោរ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី១៧មិថុនាម្សិលមិញនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងដ្ឋានការនគរបាលជាតិ ក្រសួងមហាផ្ទៃហើយ ដើម្បីបន្តនីតិវិធី។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៨មិថុនានេះ។ លោកបន្ថែមថា សំណុំរឿងនេះបានបញ្ជូនមកដល់នាយកដ្ឋាននគរនបាលព្រហ្មទណ្ឌហើយ និងកំពុងរៀបចំបែបបទដើម្បីកសាងតាមនីតិវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ជនដៃដល់ឈ្មោះ ស្រី ស៊ីណា​ ភេទប្រុស អាយុ៥០ឆ្នាំ ដែលមានគោរមងារជាឧកញ៉ា បានបើកការបាញ់ប្រហារលើជនរងគ្រោះ៤នាក់ដល់ក្នុងផ្ទះ នៅចំនុចបុរីប៉េង ហួត បឹងស្នារ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ បន្ទាប់ពីបាញ់ប្រហារលើជនរងគ្រោះ ជនដៃដល់បានព្យាយាមបើករថយន្ដគេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបាននៅស្រុកអង្គស្នួលខេត្តកណ្ដាល និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសួរនាំ។

សូមជម្រាបថា ក្នុងករណីបាញ់ប្រហារជាច្រើនគ្រាប់នេះ បានបណ្ដាលឱ្យជនរងគ្រោះចំនួន៤នាក់រួមមាន ទី១/ឈ្មោះ ឡុង វិសុង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅចំនុចកើតហេតុ ស្លាប់នៅកន្លែងកើតហេតុ។ ទី២/ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៥ឆ្នាំ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ទី៣/ឈ្មោះ សុខុម ចរណៈ ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល និងទី៤ឈ្មោះ ហុង រិទ្ធារក្ស័ ភេទប្រុស អាយុ២៤ឆ្នាំ របួសស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម