សន្តិសុខសង្គម
ចាប់ខ្លួនថៅកែល្បែងជនជាតិចិន និងបក្ខពួកពាក់ព័ន្ធករណីជំរិតទារប្រាក់
កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ធបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនបុរសជនជាតិ៣នាក់ បញ្ជូនទៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធករណីជំរិតទារប្រាក់។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ាង១៩និង០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារចិន ផ្លូវក្រសួងការបរទេសក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យទាំងនោះធ្វើសកម្មភាពចាប់មនុស្សដាក់ចូលក្នុងរថយន្តបង្ខាំងជំរិតទាប្រាក់។

របាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ទី១ឈ្មោះYE SHIJING ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរថៅកែបនល្បែង (គ្មានលិខិតឆ្លងដែន)។ ទី២.ឈ្មោះZHENG GANG ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅព្រះសីហនុ មុខរបរអ្នកបើកតាក់ស៊ី(គ្មានលិខិតឆ្លងដែន)។ និងទី៣.ឈ្មោះ WANG MA JUN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅប្រទេសចិន មុខរបរទេសចរណ៍(គ្មានលិខិតឆ្លងដែន)( ជនសង្ស័យទាំង៣នាក់ខាងលើគ្មានសារធាតុញៀន ) ។
ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ភ្នំពេញ 2AB-8482។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ធាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម




-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន