Connect with us

សន្តិសុខសង្គម

ដំរីព្រៃ ជាន់ពលករខ្មែរម្នាក់ស្លាប់នៅខេត្តច័ន្ទបុរីប្រទេស​ថៃ

បានផុស

នៅ

ពលការិនីខ្មែរម្នាក់បានស្លាប់នៅក្នុងចំការកៅស៊ូ បន្ទាប់ពីត្រូវបានសត្វដំរីព្រៃមួយក្បាលចូលមកអុកឡុកដេញជាន់ទាំងកំរោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកប្រទេស​ថៃ​បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណចំការកៅស៊ូមួយកន្លែង ក្នុងស្រុកកែងហាងម៉េវ ខេត្តច័ន្ទបុរី ប្រទេសថៃ។

តាមការអះអាងពីមិត្តភក្កិរួមការងារជាមួយជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុពួកគេទាំងអស់គ្នា មានចំនួន ៦ នាក់ បានធ្វើដំណើរចូលទៅក្នុងចំការកៅស៊ូ ព្រមទាំងបានបែកផ្លូវគ្នាដើម្បីទៅចាក់យកជ័រកៅស៊ូ។ ភ្លាមៗនោះដែរក៏ស្រាប់តែឃើញមានដំរីព្រៃមួយក្បាលយ៉ាងធំថែមទាំងមានភ្លុក បានដេញពួកគេទាំងអស់គ្នារត់ប្រសេចប្រសាចហើយ​ដំរីនោះក៏បានដេញតាមជនរងគ្រោះរហូតទាន់ដោយបានទាត់មួយជើង និងជាន់បន្ថែមរួចក៏រត់បន្តចូលទៅក្នុងព្រៃបាត់​ទៅ។ភ្លាមៗក៏រៀបចំបម្រុងនាំជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលស្លាប់បាត់ទៅហើយ។

ជនរងគ្រោះមានឈ្មោះ ស៊ីម សុគន្ធ ភេទស្រី អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិរិទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទៅធ្វើការងារជាកម្មករនៅក្នុងចំការកៅស៊ូនា ខេត្តច័ន្ទបុរី ប្រទេសថៃ។

បច្ចុប្បន្នសមត្ថកិច្ចថៃបាននិងកំពុងរៀបចំសពដើម្បីបញ្ជូនមកកម្ពុជាវិញ ក្នុងការរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម