Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីបង្កើតក្រុមចម្រុះដើម្បីបង្ការទប់ស្កាត់ក្រុមក្មេងទំនើង

បានផុស

នៅ

ក្នុងយុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើងដែលបង្កការអុកឡុកតាមផ្លូវសាធារណៈដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តជាតិមានការភ័យខ្លាច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមចម្រុះមួយដើម្បីមានវិធានការទប់ស្កាត់ អប់រំ បង្ក្រាប និងស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើងដែលជាមុខសញ្ញាបង្កអុកឡុក និងបង្កបទល្មើសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមដែលត្រូវបានបង្កើតឡើងនេះ គឺអាចស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើង និងជាមុខសញ្ញាដែលរត់គេចខ្លួនពីរាជធានី ទៅបណ្ដាខេត្តនានា គឺក្រុមនេះចេញប្រតិបត្តិការ ដែលត្រូវតែបង្ក្រាបឲ្យដល់ឫសគល់។ នេះជាការលើកឡើងរបស់លោកឧត្ដមសេនីឯក ជួន​ ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្ដមសេនីឯក ជួន​ ណារិន្ទ បន្ថែមថា ដោយអនុវត្តតាមបទបញ្ជារសប់ប្រមុខរាជរដ្ឋាភិបាល កន្លងមកស្នងការរាជធានីបានធ្វើច្រើនមកហើយ និងក៏បានចុះផ្សព្វផ្សាយតាមសាលារៀនមួយចំនួនផងដែរ។ លោកបន្ថែមថា យុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើងនេះ គឺនឹងធ្វើឡើងដល់ខ្នងផ្ទះ ពីសង្កាត់មួយទៅសង្កាត់មួយ និងពីខណ្ឌមួយទៅខណ្ឌមួយ និងពីរាជធានីទៅបណ្ដាខេត្តនានា។

នៅក្នុងសន្នសីទសារព័ត៌មានលោកឧត្ដមសេនីឯក ជួន​ ណារិន្ទ ក៏បានលើកជាផែនការបន្ទាប់ដោយសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺវិធានការណ៍រដ្ឋបាលបែបជំនាញ ដែលវិធានការណ៍រដ្ឋបាលបែបជំនាញនេះ គឺផ្ដោតទៅលើតំបន់ភូមិសាស្ដ្រ ឬគោលដៅណាដែលអាចមានប្រមូលផ្ដុំដោយក្រុមក្មេងទំនើង គឺគណបញ្ជាការខណ្ឌទាំង១៤ត្រូវចេញអនុវត្តតែម្ដង។ រដ្ឋបាលបែបជំនាញនេះ គឺមិនមានការប៉ះបាល់ដល់ការរស់រៀន ឬប្រកបរបរទទួលទៀនរបស់ប្រជាពលរដ្ឋនោះឡើយ ផ្ដោតតែលើក្រុមក្មេងទំនើងតែប៉ណ្ណោះ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម