សន្តិសុខសង្គម
អ្នកសមគំនិតលាក់បាំងក្រុមក្មេងទំនើង និងមុខសញ្ញាប្រព្រឹត្តបទល្មើស នឹងត្រូវអនុវត្តតាមច្បាប់
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា កម្លាំងសមត្ថកិច្ចនឹងអនុវត្តតាមវិធានការច្បាប់ដែលមានចែង ប្រសិនបើរកឃើញថា មានការសមគំនិតលាក់បាំងក្រុមជនសង្ស័យ និងក្រុមក្មេងទំនើង ឬមុខសញ្ញាដែលប្រព្រឹត្តបទល្មើស។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើឲ្យម្ចាស់ផ្ទះជួល និងម្ចាស់ផ្ទះសំណាក់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានក្រុមក្មេងទំនើង ព្រោះក្រុមក្មេងទំនើងនេះ គឺជាក្រុមរំខាននៅក្នុងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនមិនសប្បាយចិត្ត ខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃកសាងហេថារចនាសម្ព័ន្ធដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍បរទេស។ លោកស្នងការរាជធានីសង្កត់ធ្ងន់ថា ក្រុមក្មេងទំនើងនេះ គឺត្រូវតែបង្ក្រាបម្ដងបន្តិចៗ និងឲ្យដាច់ដល់ឬសគល់តែម្ដង។
ពាក់ព័ន្ធបញ្ហាក្មេងទំនើងនេះដែរ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏ធ្លាប់ពំពាវនាវផងដែរកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅដល់សិស្សសាលាមួយចំនួនឲ្យដកខ្លួនចេញ ហើយក៏ធ្លាប់ធ្វើវេទិការសាធារណៈផ្សព្វផ្សាយរួចមកហើយដែរ។ លោកស្នងការសង្កត់ធ្ងន់ថា លោកមិនអនុញ្ញាតិឲ្យក្រុមក្មេងទំនើងនេះមានសកម្មភាពផ្គើនលើកម្លាំងសមត្ថកិច្ច និងផ្គើនលើប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំឡើយ ដោយលោកនឹងបញ្ចាកម្លាំងជំនាញចុះស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើងនេះនៅគ្រប់២៤ខេត្ត ក្នុងនាមជាអគ្គស្នងការរងនគរបាលជាតិ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ