សន្តិសុខសង្គម
ជនដៃដល់ ឧកញ៉ា ស្រី ស៊ីណា និងបក្សពួកពីរនាក់ទៀត ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នគរបាលបានបញ្ជូនខ្លួនឧកញ៉ា ស្រី ស៊ីណា និងមនុស្សពីរនាក់ទៀត ដែលម្នាក់គឺជាអ្នកដឹកទៅធ្វើសកម្មភាពបាញ់ប្រហារ និងម្នាក់ទៀតជាអ្នកដឹកគេចខ្លួនក្រោយធ្វើសកម្មភាព ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងទើបតែបញ្ជូនមកដល់ស្ថាប័នអយ្យការ។ នៅក្នុងដំណាក់កាលនគរបាលសំណុំរឿងបាច់ប្រហារនេះត្រូវបាននគរបាលធ្វើសេចក្ដីសន្និដ្ឋាន និងចោទប្រកាន់កសាងសំណុំរឿងករណីមនុស្សឃាតគិតទុកជាមុន។ ទោះជាយ៉ាងណានៅរសៀលថ្ងៃទី១៩ មិថុនានេះ តំណាងអយ្យការមិនទាន់ធ្វើការចោទប្រកាន់ជាផ្លូវការនៅឡើយទេ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីឃាតកឈ្មោះ ស្រី ស៊ីណា សមត្ថកិច្ចបានរៀបចំសំណុំរឿង សាក្សី និងភស្តុតាងមួយចំនួន ដោយអនុវត្តនូវវិធានការជំនាញ និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅនេះ។

គួររំលឹកផងដែរ ករណីឃាតកម្មគិតទុកជាមុននេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរី ប៉េង ហួត បឹងស្នោ គម្រោងទី៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និងមានអ្នករងរបួសម្នាក់ ចំពោះខ្មាន់កាំភ្លើងជាឃាតកត្រូវបាននគរបាលចាប់ខ្លួនក្រោយប្រព្រឹត្តិបទល្មើស និងរត់គេចខ្លួនតាមរថយន្តដល់ស្រុកអង្គស្នួល ខេត្តកណ្តាល និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួននៅក្នុងករណីនេះផងដែរ៕
ដោយ ៖ សុភា







-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច