សន្តិសុខសង្គម
នគរបាលជំនាញ អំពាវនាវឲ្យយុវជននៅឲ្យឆ្ងាយពីគ្រឿងញៀន
គ្រឿងញៀន នៅតែជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់យុវជន ព្រោះពួកគេសុទ្ធតែជាជនស្ថិតក្នុងវ័យងាយរងគ្រោះ និងងាយឆាប់ជឿតាមការអូសទាញរបស់ក្រុមជនខិលខូចដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
បញ្ហាគ្រឿងញៀននេះដែរ កងកម្លាំងសមត្ថកិច្ច នៅតែបន្តកិច្ចប្រតិបត្តិការរបស់ខ្លួនក្នុងការបង្ក្រាបយ៉ាងខ្លាំងខ្លាជាបន្តបន្ទាប់ ដោយមិនដកដៃនោះឡើយ។ ប៉ុន្តែទន្ទឹមនឹងការបង្ក្រាប សមត្ថកិច្ចក៏បានដាក់ចេញនូវផែនការចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋតាមភូមិឋាន និងសិស្សានុសិស្សតាមសាលារៀនផងដែរ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ក្មួយៗជាយុវជន និងសិស្ស សូមនាំគ្នាជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននេះ វានឹងបំផ្លាញរាល់បុគ្គលដែលបានប្រើប្រាស់វា តាមរយៈសារធាតុរបស់វា ដែលបានចូលទៅបំផ្លាញខួរក្បាលមនុស្ស និងសេរីរាង្គកាយទាំងមូលផងដែរ។ បន្ថែមទៀតនោះគ្រឿងញៀន គឺជាអ្វីដែលសង្គមជាតិស្អប់ខ្ពើមបំផុត ដូច្នេះហើយសូមយុវជនចូលនាំគ្នានិយាយថាទេ ចំពោះគ្រឿងញៀន។
គួរបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ នគរបាលកម្ពុជា តែងបានធ្វើការបង្ក្រាបករណីជួញដូរ និងផលិតគ្រឿងញៀនធំៗជាច្រើនករណី ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើននាក់ និងដកហូតថ្នាំញៀនរាប់សិបតោនជាបន្តបន្ទាប់ដើម្បីអនុវត្តនីតិវិធីច្បាប់។ ហើយកាលពីពេលថ្មីៗនេះ គ្រឿងញៀនជាច្រើនតោន ក៏ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីដុតបំផ្លាញចោលផងដែរ៕
អត្ថបទ៖ សុភា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត