Connect with us

សន្តិសុខសង្គម

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

បានផុស

នៅ

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៨ ខែមិថុនា ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន៦នាក់ ក្រោយពីបើកការដេញវាយគ្នាទៅវិញទៅមកនៅបណ្ដោយផ្លូវសហព័ន្ធរុស្សី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២០មិថុនា នេះថា ការឃាត់ខ្លួនក្រុមកម្មេងទំនើងទាំង៦នាក់នេះ បានធ្វើឡើងនៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនបានចំនួន១៤នាក់ តែពាក់ព័ន្ធគឺ៦នាក់។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ថែមថា ការអនុវត្តបង្ក្រាបក្មេងទំនើងនេះ គឺនឹងធ្វើឡើងជាបន្ទាប់ចំពោះមុខសញ្ញាដែលនៅសេសសល់។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ក្នុហេតុការណ៍ហិង្សាកាលពីថ្ងៃទី១៨នោះ គឺបង្កឡើងដោយក្រុមក្មេងទំនើងចំនួន៣ក្រុម ដោយក្រុមទី១មានគ្នា៦នាក់ ក្រុមទី២មានគ្នា១៥មនាក់ និងក្រុមទី៣មានគ្នា២០នាក់ជិះម៉ូតូ១០គ្រឿង។

លោកបញ្ជាក់ថា ក្រុមជនសង្ស័យក្មេងទំនើងទាំង៦នាក់ដែលត្រូវឃាត់ខ្លួននេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម