សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ក្លែងបន្លំឯកសណ្ឋានជានគរបាលជាតិ និងប្លន់យកម៉ូតូ ទូរស័ព្ទជនរងគ្រោះ
កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ នេះ កម្លាំងអធិការដ្ឋាននគរបាលដង្កោ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ៣ នាក់ ជាសាធារណៈ ក្រោយបង្ក្រាបបានពាក់ព័ន្ធករណីបន្លំឯកសណ្ឋានជាកម្លាំងនគរបាលជាតិ ចូលទៅវាយខ្នោះប្លន់ទូរស័ព្ទ និងម៉ូតូប្រជាពលរដ្ឋដល់ក្នុងផ្ទះ។

ជនរងគ្រោះ ១/ឈ្មោះ សាន ពិសី ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជានិស្សិត ទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ២/ព្រះសង្ឃ ព្រះនាម ចាន់ ផលលិត ព្រះជន្ម ១៩ វស្សា ជនជាតិខ្មែរ ស្នាក់នៅវត្តកំពង់ក្ដុល ស្ថិតនៅភូមិម្មិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ជ្រឹង វេហា ហៅ ភោគ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់នៅវេលាម៉ោង ១៦ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់ចំណុចតូបលក់គ្រឿងសំណង់ ផ្លូវទំនប់សណ្តរស្ទឹង ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងចាប់យករួមមាន ៖ ១/ទូរស័ព្ទដៃម៉ាក IphoneXsMax ពណ៌ទឹកមាស ចំនួន ០១ គ្រឿង (របស់ព្រះសង្ឃរងគ្រោះ) , ២/ស្រោមខ្នោះពណ៌ខ្មៅចំនួន ២ , ៣/ខ្សែក្រវាត់ប៉ូលិសចំនួន ១ , ៤/ខោឈុតជើងវែងពណ៌ខៀវចំនួន ១ , ៥/អាវយឺតដៃវែងពណ៌ខ្មៅមានឡូហ្គោប៉ូលិសចំនួន ០១ (របស់ជនសង្ស័យ)។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១៤ និង ៣០ នាទី ជនរងគ្រោះឈ្មោះ សាន ពិសី ភេទស្រី អាយុ ១៩ ឆ្នាំ បានជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HU-2504 ចេញពីផ្ទះ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីយកសៀវភៅទៅប្រគេនជនរងគ្រោះជាព្រះសង្ឃព្រះនាម ចាន់ ផលលិត។ ពេលនោះព្រះសង្ឃរងគ្រោះ មានសង្ឃដីកាទៅកាន់ជនរងគ្រោះឈ្មោះ សាន ពិសី ឲ្យទៅជួបព្រះអង្គ នៅផ្ទះចាំចម្ការដែលជនរងគ្រោះឈ្មោះ សាន ពិសី ធ្លាប់យកសៀវភៅទៅប្រគេនពីមុន ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ផ្ទះចាំចម្ការនោះ គឺ ព្រះសង្ឃរងគ្រោះ បានស្គាល់ឈ្មោះ ប៊ុត សាវី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជាអ្នកចាំចម្ការ។ ពេលជនរងគ្រោះឈ្មោះ សាន ពិសី ទៅដល់ផ្ទះចម្ការខាងលើ នៅវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះរូបនេះ ក៏បានឡើងទៅជួបព្រះសង្ឃរងគ្រោះនៅផ្ទះចាំចម្ការខាងក្រោយ។ ហើយជនរងគ្រោះឈ្មោះ សាន ពិសី បានយកសៀវភៅចេញពីកាបូបប្រគល់ឱ្យព្រះសង្ឃរងគ្រោះ។ បន្ទាប់មក ជនរងគ្រោះឈ្មោះ សាន ពិសី ក៏បានខ្ចីទូរស័ព្ទដៃម៉ាក Iphone XsMax ពណ៌ទឹកមាស ពីព្រះសង្ឃរងគ្រោះ ដើម្បីទូរស័ព្ទទៅមិត្តភ័ក្ដិ ស្រាប់តែមានជនសង្ស័យឈ្មោះ ជ្រឹង វេហា ហៅភោគ ភេទប្រុស អាយុ ១៨ ឆ្នាំ បានឡើងទៅលើផ្ទះខាងលើនោះដែរ ក្នុងសំលៀកបំពាក់ឯកសណ្ឋាននគរបាលឈុតពណ៌ខៀវ ស្លាកឈ្មោះ វី សុភាវ៉ាន់ អត្តលេខ ៦៥១៤៥ ដណ្តើមយកទូរស័ព្ទដៃម៉ាកខាងលើពីដៃជនរងគ្រោះឈ្មោះ សាន ពិសី រួចច្រានជនរងគ្រោះ ចូលទៅក្នុងផ្ទះជាមួយព្រះសង្ឃរងគ្រោះ ហើយទាញទ្វារបិទ យកខ្សែចងទ្វារពីខាងក្រៅ។ ហើយជនសង្ស័យឈ្មោះ ជ្រឹង វេហា ហៅភោគ បាននិយាយថា នៅឱ្យស្ងៀមទៅ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ ភេទប្រុស អាយុ ២៣ ឆ្នាំ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ពាក់សក្តិ ៤ និងជនសង្ស័យឈ្មោះ ខូវ រច្ចនា ភេទស្រី អាយុ ១៩ ឆ្នាំ បានឡើងមកដល់ ហើយពួកគេបាននិយាយទារលុយពីជនរងគ្រោះឈ្មោះ សាន ពិសី ចំនួន ៥០០ ដុល្លារ (ប្រាំរយដុល្លារអាមេរិក) រួចព្រះសង្ឃរងគ្រោះព្រះនាម ចាន់ ផលលិត ក៏បានសួរនាំទៅពួកគេថា ប៉ូលិសមកពីខាងណា រួចពួកគេបានប្រាប់ជនរងគ្រោះហាក់ដូចមិនច្បាស់លាស់ ទើបព្រះសង្ឃរងគ្រោះ ក៏បានលូនចេញពីក្នុងតាមសំយាបផ្ទះចុះទៅក្រោម។ ពេលនោះជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ បានឃើញ ក៏ដេញតាម តែតាមមិនទាន់ក៏បានត្រឡប់មកវិញ បើកទ្វារចូលទៅក្នុងផ្ទះដាក់ខ្នោះដៃជនរងគ្រោះឈ្មោះ សាន ពិសី រួចយកកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ សាន ពិសី ឆែករកមើលឃើញសោម៉ូតូ រួចជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ ក៏បានយកសោម៉ូតូ បើកម៉ូតូរបស់ជនរងគ្រោះឈ្មោះ សាន ពិសី រួមនឹងទូរស័ព្ទដៃម៉ាកខាងលើ នាំគ្នាគេចខ្លួនបាត់។ បន្ថែមនោះ ដោយសារកដៃជនរងគ្រោះឈ្មោះ សាន ពិសី តូច ក៏បានប្រឹងរើដោះខ្នោះដៃចេញដោយខ្លួនឯង រួចមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ រហូតដល់វេលាម៉ោង ២១ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យចំនួន ០២ នាក់ គឺ ទី ០១-ឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ និង ទី ០២-ឈ្មោះ ខូវ រច្ចនា រួមនឹងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HU-2504 (របស់ជនរងគ្រោះឈ្មោះ សាន ពិសី) ,២/ខ្នោះដៃចំនួន ០២ , ៣/កាតប៉ូលិសរបស់ឈ្មោះ វី សុភាវ៉ាន់ (ក្លែងក្លាយ) ចំនួន ០១, ៤/កាតប៉ូលិសរបស់ឈ្មោះ ខូវ រច្ចនា (ក្លែងក្លាយ) ចំនួន ០១, ៥/ប័ណ្ណសរសើរឈ្មោះ វី សុភាវ៉ាន់ (ក្លែងក្លាយ) ចំនួន ០១, ៦/ឯកសណ្ឋាននគរបាលអាវឈុតពណ៌ខៀវស្លាកឈ្មោះ វី សុភាវ៉ាន់ ចំនួន ០១ , ៧/ឯកសណ្ឋាននគរបាលអាវពណ៌ទឹកដោះគោពាក់សក្តិ ៤ របស់ឈ្មោះ វី សុភាវ៉ាន់ ចំនួន ០១, ៨/ប័ណ្ណសរសើរឈ្មោះ បាន វិចិត្រ (ក្លែងក្លាយ) ចំនួន ០១, ៩/ទូរស័ព្ទដៃម៉ាក Tecno Spark ចំនួន ០២ គ្រឿង, ១០/លិខិតសូមបម្រើការងារឈ្មោះ ជ្រឹង វេហា ចំនួន ០១ សន្លឹក, ១១/ឯកសារធ្វើដីកាចាប់ខ្លួនក្លែងក្លាយមួយចំនួន, ១២/កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀនតាមនីតិវិធីច្បាប់។

លុះដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១២ និង ៣០ នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ជ្រឹង វេហា ហៅ ភោគ ត្រង់ចំណុចផ្ទះលក់គ្រឿងសំណង់ ផ្លូវសណ្តរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង ១/ទូរស័ព្ទដៃម៉ាក IphoneXsMax ពណ៌ទឹកមាសចំនួន ០១ គ្រឿង (របស់ព្រះសង្ឃរងគ្រោះព្រះនាម ចាន់ ផលលិត), ២/ស្រោមខ្នោះពណ៌ខ្មៅចំនួន ២ , ៣/ខ្សែក្រវាត់ប៉ូលិសចំនួន ១, ៤/ឯកសណ្ឋាននគរបាលខោជើងវែងពណ៌ខៀវចំនួន ១ , ៥/អាវយឺតដៃវែងពណ៌ខ្មៅមានឡូហ្គោប៉ូលិសចំនួន ០១ (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពដាក់ខ្នោះដៃជនរងគ្រោះឈ្មោះ សាន ពិសី ប្លន់យកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរនាក់ប្រាកដមែន។ បន្ទាប់ពីមានចម្លើយរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។
នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ជនរងគ្រោះឈ្មោះ សាន ពិសី បានមកធ្វើពាក្យស្នើសុំម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HU-2504 យកទៅប្រើប្រាស់ រួចសមត្ថកិច្ចក៏បានប្រគល់ម៉ូតូម៉ាកខាងលើឱ្យជនរងគ្រោះយកទៅប្រើប្រាស់វិញ ដោយមានការឯកភាពពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ ៖ សុខា



-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច