Connect with us

សន្តិសុខសង្គម

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៥នាក់ រឹបអូសគ្រឿងញៀនចំនួន១៤៥គីឡូក្រាម និងវត្ថុតាងមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២១មិថុនានេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងចំនួន១៤៥​គីឡូក្រាមនេះ បានធ្វើឡើងចាប់ពីថ្ងៃទីយប់ថ្ងៃទី១៦ និងថ្ងៃទី១៧មិថុនា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លើ៣ទីតាំង។

លោកបន្ថែមថា ក្រុមឧក្រិដ្ឋជនទាំងនេះ គឺជាឈ្មួញកណ្ដាល និងជាក្រុមចែកចាយដ៏ធំនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួន។ លោកបន្ថែមថា បើតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំងនេះ​ រយៈពេលមួយខែមកនេះ គឺពួកគេទទួលបានគ្រឿងញៀនពីឈ្មួញបន្តច្រើនលើកមកហើយ ហើយក្នុងមួយលើកៗ ចាប់ពី១០០ ទៅ១៥០គីឡូ និងយកមកវិចខ្ចប់បំបែកកែឆ្នៃត្រា ចែកចាយម្ដងចាប់ពី ២ ទៅ៣គីឡូជាប្រចាំ ដោយក្នុងមួយថ្ងៃ គឺអាចចែកចំនួន១០ដង។ បើទោះបីជាមុខសញ្ញាគ្រឿងញៀននៅមិនទាន់បង្ក្រាបអស់ដាច់ដានត្រឹមនេះក្ដី លោក ជួន ណារិន្ទ ក៏បានប្ដេជ្ញាថា នឹងខិតស្រាវជ្រាវតាមជំនាញបច្ចេកទេសដើម្បីស្រាវជ្រាវបន្ថែម។

លោកឧត្ដមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញបញ្ជាក់បន្ថែមថា ករណីនេះ គឺមិនមែនជាករណីផលិតនៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីនាំចូលតាមច្រកព្រុំដែនពីប្រទេសជិតខាងយកមកស្តុកទុកក្នុងរាជធានីភ្នំពេញដើម្បីចែកចាយបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម