Connect with us

សន្តិសុខសង្គម

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

បានផុស

នៅ

ស្ត្រីម្នាក់វ័យ៤០ឆ្នាំ ដែលជាក្រុមឆបោក(ទម្លាក់យោង) ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនបានភ្លាមៗ ខណៈដែលកំពុងធ្វើសកម្មភាពលួងលោមជនរងគ្រោះបណ្ដើរយកទៅកន្លែងស្ងាត់ដើម្បីដោះយកគ្រឿងអលង្ការ។ ការឃាត់ខ្លួនក្រុមទម្លាក់យោងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២មិថុនា នេះ នៅចំណុចផ្សាស្លាបលែង​ ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ។ របាយការណ៍បញ្ជាក់ថា មានជនសង្ស័យចំនួន០៣នាក់(​ប្រុស​០១)មិនស្គាល់អត្តស​ញ្ញា​ណ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 មិនស្គាល់សេរីឆ្នាំ ធ្វើសកម្មភាព​ទម្លាក់​ដុំថង់មាស(ក្លែងក្លាយ​)​ មុខជនរងគ្រោះដែលកំពុងតែ​ធ្វើ​ដំណើរក្នុងផ្សារ​ដោយធ្វើជាហេតុចៃដន្យមិនអោយ​មានការភ្ញាក់ផ្អើលដល់អ្នកដទៃ ឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះ​រួចបានហៅជនរងគ្រោះខ្សឹបថា កុំមាត់ប្រាប់គេចាំចែកគ្នា។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួន​ពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់មាស និងមានបំណ​ង​ឆបោកយកទ្រព្យមានតម្លៃពីជនរងគ្រោះ តែជាចៃដន្យស្រា​ប់​តែកំពុងនិយាយហៅជនរងគរោះដើរចេញក្រៅផ្សារទៅរកកន្លែងស្ងាត់ដើម្បីបើកថង់មាស និងចែកគ្នាស្រាប់តែ​មា​នសមត្ថកិច្ច​នគរបាល​មកសាកសួរ ទើបបែកការរួចសមត្ថកិច្ចឃាត់ម​កសួរនាំតែម្ដង។

សូមជម្រាបថា ករណីឆបោកនេះ(ទម្លាក់យោង) បានកើតឡើងជាញឹកញាប់រួចមកហើយ ហើយភាគច្រើនក្រុមនេះច្រើនធ្វើសកម្មភាពនៅតាមផ្សារ និងតំបន់ដែលមានកម្មរិនីរោងចក្រច្រើន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កម្មការិនីរោងម្នាក់វ័យ១៩ឆ្នាំធ្វើការរោងចក្រនៅមូលដ្ឋានខណ្ឌពោធិ៍សែន ក៏ត្រូវបានក្រុមទម្លាក់យោងលួងលោមយកទៅដោះគ្រឿងអលង្ការ និងទូរស័ព្ទអស់ពីខ្លួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម