Connect with us

សន្តិសុខសង្គម

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

បានផុស

នៅ

ស្ដ្រីម្ចាស់គណនី TikTok មួយរូប ត្រូវបាននគរបាលជំនាញ នៃខេត្តសៀមរាប ឃាត់ខ្លួនបន្ទាប់ពីបង្ហោះវីដេអូភ្ជាប់ជាមួយសំឡេងដែលលឺសូរដូចសំឡេងផ្ទុះអាវុធ នាំឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្ដិសុខជាតិ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ “កម្ពុជាថ្មី” ឱ្យដឹងថា ក្រោយឃើញវីដេអូនោះត្រូវបានគេចែកចាយ និងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវបន្ទាន់លើករណីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងជំនាញបានកោះហៅ ឈ្មោះ ហម ផល់ ភេទស្រី អាយុ ២៥ ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម អាស័យដ្ឋានបច្ចុប្បន្ន ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិកតូបលក់ចាប់ហួយ គឺជាម្ចាស់គណនី Tik Tok ឈ្មោះ Srey Pol952 ដែលបានបង្ហោះវីដេអូ អមដោយសម្លេងផ្ទុះអាវុធ លើបណ្ដាញសង្គម Tik Tok មកសាកសួរនៅកន្លែងសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ច ស្ដ្រីខាងលើបានសារភាពថា នៅអំឡុង ឆ្នាំ២០២២ ខ្លួនបានបង្កេីតគណនី Tik Tok ឈ្មោះ Srey Pol952 ដេីម្បីលេងកម្សាន្ដ។ ក្រោយមកអំឡុង ឆ្នាំ២០២៣ ខ្លួនបានថតនៅលេីដងផ្លូវសាធារណៈចំណុចកន្លែងហាងខ្លួនលក់ចាបហួយ មានរយៈពេល ១០ វិនាទី ជាលក្ខណៈដូចមានការភ័យស្លន់ស្លោ អមដោយសំឡេងផ្ទុះអាវុធ ដោយសំឡេងនោះ គឺខ្លួនបានទាញយកពីគណនី Tik Tok (មិនចាំឈ្មោះ) ក្នុងចេតនាបង្ហោះលេងប៉ុណ្ណោះ។

លុះដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែខ្លួនបានឃេីញគណនី TikTok របស់ខ្លួន បានលោតរំលឹកវីដេអូចាស់ដែលបានបង្ហោះខាងលេីម្តងទៀត ពេលនោះខ្លួនក៏បានបង្ហោះលេងសារជាថ្មី ដែលមានអ្នកចូលមេីលច្រើន ដោយខ្លួនពុំបានគិតដល់នាំឱ្យមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះទេ។

ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វេីកិច្ចសន្យា អប់រំណែនាំ និងថតវីដេអូសុំទោសជាសាធារណៈ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម