Connect with us

សន្តិសុខសង្គម

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

បានផុស

នៅ


អ្នកឧកញ៉ា ជា រតនា បានគាំទ្រចំពោះការរិះគន់ទៅលើបុគ្គលជាឧកញ៉ាដែលបានប្រព្រឹត្តទង្វើខុសច្បាប់ហើយត្រូវបានច្បាប់កាត់ទោសតែស្នើសុំមហាជនបញ្ឈប់ការរិះគន់ទៅលើគោរមងារដែលផ្តល់ដោយអង្គព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកឧកញ៉ារូបនេះធ្វើឡើងបន្ទាប់ពីមានមហាជនបានរិះគន់គោរមងារឧកញ៉ា ពិសេសរិះគន់ទៅលើអតីតឧកញ៉ា ស្រី ស៊ីណា ដែលជាឃាតកបាញ់សម្លាប់ពីរនាក់គូរដណ្តឹងស្លាប់នៅក្នុងបុរីប៉េងហួតកាលពីថ្មីៗកន្លងទៅនេះ។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅក្រៅពិធីជួបជុំជនពិការកំបុតដៃទាំងពីរនៅទូទាំងប្រទេសកាលពីថ្ងៃទី២២មិថុនា អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានលើកឡើងថា «ជាការពិតទៅមាសអត់ដែរក្លាយជាកាឡៃទេ ហើយកាឡៃក៏មិនអាចក្លាយជាមាសបានដែរ ហើយសកម្មភាពទាំងអស់ក៏មិនអាចប៉ះពាល់ទៅដល់គោរមងារដែរ គោរមងារផ្សេងបុគ្គលផ្សេងអត់ដែលមានគោរមងារណាទៅប្រព្រឹត្តអំពើមិនល្អទេ មានតែបុគ្គទេដែលប្រព្រឹត្តមិនល្អ។ អីចឹងចំពោះអ្នកដែលមិនត្រិះរិះពិចារណាសូមកុំមានការយល់ច្រឡំ ការយល់ច្រឡំទៅលើគោរមងារវាពាក់ព័ន្ធដល់ថ្នាក់ដឹកនាំរហូតដល់អង្គព្រះមហាក្សក្រ ដែលលោកអត់បានដឹងអ្វីទេ។ ត្រូវយល់ថា ស្អីទៅឧកញ៉ា ស្អីទៅបុគ្គល និងគោរមងារជាស្អី»។

អ្នកឧកញ៉បានបន្តថា បុគ្គលគ្រប់រូបមិនមែនតែឧកញ៉ា អ្នកនយោបាយ ឬប្រជាពលរដ្ឋសាមញ្ញ​ កាលណាធ្វើអ្វីមួយខុសទៅនឹងច្បាប់ប្រទេសជាតិ ច្បាប់ត្រូវចាត់ចែងហើយចំពោះបុគ្គលទទួលបានគោរមងារជាអ្នកធ្វើសកម្មភាពមិនមែនគោរមងារចេញទៅធ្វើទេដោយសារតែមានការយល់ច្រឡំទើបមានការប៉ាតណាប៉ាតណី។ អ្នកឧកញ៉ាបានបន្តទៀតថាប៉ុន្តែការរិះគន់ពីមហាជនក៏បង្ហាញថា មិនអាក្រក់ទាំងអស់ទេក៏បង្ហាញចំណុចល្អដែរ គឺសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់ទិសទី គ្រប់សព្វបែបយ៉ាងគ្រាន់តែថារាល់ការបញ្ចេញមតិទាំងអស់នោះមានការថ្លឹងថ្លែង
ចៀស​វាងកុំឱ្យប៉ះពាល់ដល់គោរមងារព្រោះថា ឧកញ៉ាឥឡូវក៏មានសមាគមឧកញ៉ាដែរ ហើយសមាគមក៏បានរៀបចំចាត់ចែងដើម្បីបង្ហាញឱ្យកាន់តែច្បាស់ និងកាន់តែមានកិត្តិយសទៅលើគោរមងារឧកញ៉ាមិនមែនទៅលើបុគ្គលទេកុំមានការយល់ច្រឡំ។

អ្នកឧកញ៉ាបានឧទារណ៍មកបញ្ជាក់ថា ដូចជាករណីបុគ្គលម្នាក់ក្លាយជាឃាតកថ្មីៗនេះ មិនមែនគោរមងារឱ្យទៅធ្វើជាឃាតកទេ គឺបុគ្គលទេជាអ្នកប្រព្រឹត្ត គ្រាន់តែបុគ្គលនោះទទួលបានគោរមងារហើយច្បាប់បានចាត់ចែងក្រោយពេលមានសកម្មភាពហើយបានដកគោរមងារ។

អ្នកឧកញ៉ាបានបញ្ជាក់ថា «សម្រាប់ខ្ញុំឧកញ្ញ៉ាដែលបានធ្វើការងារបានល្អ គឺអូខេតែសម្រាប់អស់លោកដែលទទួលបានគោរមងារហើយទៅធ្វើអ្វីវាជារឿងរបស់លោក តែច្បាប់ក៏ទៅតាមហ្នឹងដែរ។ ទាក់ទងទៅលើគោរមងារ ខ្ញុំមានការមិនសប្បាយចិត្តដែរ ព្រោះថាគោរមងារមិនមែនជារឿងធម្មតាទេ ប៉ុន្តែបើគេម៉ាក់ងាយទៅដល់បុគ្គលវាជារឿងដែលបុគ្គលបន្ទាបបន្ថោកខ្លួនឯងឱ្យថោកអីចឹងអត់មានការពាក់ព័ន្ធមកលើយើងទេ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៥ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម