Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួននិស្សិតម្នាក់ ពាក់ព័ន្ធសកម្មភាពទទួលប្រាក់ពីអំពើឆបោកពលរដ្ឋតាមការបញ្ជារបស់មេខ្លោង

បានផុស

នៅ

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជានិស្សិតម្នាក់ ពាក់ព័ន្ធសកម្មភាពទទួលប្រាក់ដែលទទួលបានពីអំពើឆបោកប្រជាពលរដ្ឋ តាមការអូសទាញ និងបញ្ជារបស់មេខ្លោង។

ជនសង្ស័យមានឈ្មោះ ក.រ.ស ភេទប្រុស ជនជាតិខ្មែរ ជានិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេខ្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ដែលទទួលបានពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram ហើយបំលែង ជារូបិយប័ណ្ណឌីជីថល(Cryptocurrentcy) តាមកម្មវិធី Binance។ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះការអូសទាញពីជនអនាមិកក្នុងការវិនិយោគដែលគ្មានប្រភពច្បាស់លាស់ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាមធ្យោបាយឆបោក ដែលនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ និងខាតបង់ប្រាក់ ហើយសូមកុំធ្វើជាបុគ្គលិក ឬភ្នាក់ងារទទួលប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបណ្តាលឱ្យខ្លួនក្លាយជាសហចារី និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម