Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

បានផុស

នៅ

​ភ្នំពេញ​ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយកម្លាំងជំនាញ ស្នងការដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី យក​ពូថៅ​វាយ​លើ​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស​។

ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង ៣០​នាទី ថ្ងៃទី​២៤ ខែ មិថុនា ឆ្នាំ​២០២៤ វេលា នៅត្រង់ចំណុច ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាត់​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ម៉េង​ឈាង អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំងជំនាញនាយកដ្ឋានសហការ​ជាមួយ កម្លាំងជំនាញ​ស្នងការដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សារី ធារ​ក្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ខ្មែរ អាសយដ្ឋាន ភូមិ​គក​ក្របី ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធ ករណី ប៉ុនប៉ង​ឃាតកម្ម​។

គួរ​រំលឹក​ផង​ដែរ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី ប៉ុនប៉ង​ឃាតកម្ម នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម លើ​ជនរងគ្រោះ​ឈ្មោះ ព្រួយ សុខ​ណា​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ និង​ម្តាយ​ឈ្មោះ វ៉ន វ​ណ្ណើ អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ បណ្តាល ឱ្យ​រងរបួស​ធ្ងន់ធ្ងរ ហើ​យ​ឈ្មោះ ព្រួយ សំណាង និង​ឈ្មោះ វ៉ន វ​ណ្ណើ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ច​ម្លើយ សាកសួរ​បឋម​របស់​ជនសង្ស័យ បាន​សារភាព ថា ខ្លួន​បាន​ពូថៅ​ទៅ​វាយ​អតីត​ប្រពន្ធ​ឈ្មោះ ព្រួយ សុខ​ណា​ង និង​អតីត​ម្តាយក្មេក​ឈ្មោះ វ៉ន វ​ណ្ណើ ដែល​ទើប​លេង​លះ​គ្នា រយៈពេល ប្រហែល​០១​ខែ បណ្តាល​​ឱ្យ​រងរបួស​ជា​ទម្ងន់ ពិតប្រាកដ​មែន។

​បច្ចុប្បន្ន​នគរបាល​នាយដ្ឋាន​ បានប្រគល់​ជនសង្ស័យ​ជូន​នគរបាល​ខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និង កសាង​សំណុំរឿង តាម​នីតិវិធី៕

ដោយ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ វិនាទី មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

ព័ត៌មានជាតិ២៨ នាទី មុន

លោក ឧកញ៉ា អ៊ឹង វណ្ណ​ម៉ៅ ក្លាយជា​ប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ អាណត្តិ​ទី៣ លើក​ទី​១ ក្រោយពី​មានការ​បោះឆ្នោត​ពេញ​១​ថ្ងៃ

ព័ត៌មានជាតិ៤០ នាទី មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម៤ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ដើម្បីស្តារព្រៃឈើ​ធម្មជាតិឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម