Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនគ្រូមន្តអាគមបាញ់មិនមុត និងគ្រោងបញ្ជូនទៅតុលាការ

បានផុស

នៅ

នគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនគ្រូមន្តអាគម «គ្រូផេះគ្រូអង្កាម» និងកំពុងកសាងសំណុំរឿងគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវីច្បាប់ ក្រោយបែកធ្លាយវិដេអូយកកាំភ្លើងបាញ់ខ្លួនជាច្រើនគ្រាប់ក្នុងពិធីឡើងអាស្រមកាលពីពេលកន្លងមក។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥ មិថុនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា ការស្រាវជ្រាវឃាត់ខ្លួនគ្រូមន្តអាគម «គ្រូផេះគ្រូអង្កាម»នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន​ ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីបែកធ្លាយនូវសកម្មភាពគ្រូមន្ដអាគមរូបនេះប្រើប្រាស់អាវុធបាញ់ខ្លួនឯងជាច្រើនគ្រាប់។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា គ្រូមន្ដអាគមរូបនេះមានឈ្មោះ ណុប សក្កដា ហៅ គ្រូផេះគ្រូអង្កាម មានទីលំនៅភូមិត្រពាំងស្នោ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះបន្ថែមថា យោងតាមចម្លើយសារភាពរបស់គ្រូផេះគ្រូអង្កាម ការប្រើប្រាស់អាវុធនេះ គឺនៅពេលគាត់រើសអាវុធ និងកាបូបបានកាលពីកន្លងទៅ ហើយក៏យកមកបាញ់សាកខ្លួនឯងនៅចំពោះមុខអ្នកស្រុកអ្នកភូមិដែលបានចូលរួមក្នុងពិធីបន់ស្រន់បើកអាស្រមរបស់គាត់ក្នុងអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅ។ ហើយបន្ទាប់ពីបាញ់សាកខ្លួនឯករួចមក​ រូបគាត់ក៏បានយកអាវុធនោះទៅទម្លាក់ចោលនៅក្នុងជ្រោះមួយកន្លែងនៅខេត្តក្រចេះ។ លោក សំ វិច្ឆិកា បន្ថែមថា តាមបទបញ្ចារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ជនសង្ស័យត្រូវកសាងសំណុំរឿង និងគ្រោងបញ្ជូនទៅតុលាការពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា​ គណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន បានបង្ហោះវីដេអូរយៈពេលប្រមាណជិត៥នាទី ដែលធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួន​ឯងបង្អួតពីមន្តអាគម ហើយត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ព្រោងព្រាត។

ក្រោយរងការរិះគន់ នៅពេលរសៀលថ្ងៃទី២៤ ខែមិថុនា​ គណនីហ្វេសប៊ុកភ្នំគូលែន បានចេញលិខិតសុំទោសជាសាធារណៈ ដែលអះអាងខ្លួនជាគ្រូអាគមដែលមានឈ្មោះថា គ្រូសច្ចៈវិរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ ៥៥ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ 020930176 (01) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើទោះបីជាគ្រូមន្ដអាគមរូបនេះ ចេញមកសុំទោសជាសាធារណៈយ៉ាងណាក្ដី នៅល្ងាចថ្ងៃទី២៤ ខែមិថុនាម្សិលមិញនេះ លោកឧត្ដមសេនីយ៍ឯក លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌព្រែកព្នៅ នាំខ្លួនគ្រូមន្ដអាគមរូបនេះមកសួរនាំផងដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម