Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានកសាងសំណុំរឿង និងបញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថានៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម បានចេញលិខិតសុំទោសជាសាធារណៈ ដែលមានគណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អំពីសកម្មភាពការប្រើប្រាស់អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ព្រោះចង់បញ្ជាក់អំពីក្បួនវេទមន្តសិល្បៈរបស់ខ្មែរពិតជាអស្ចារ្យ ដើម្បីឲ្យបរទេសក៏ដូចជាប្រទេសជិតខាងបានឃើញ។

បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននេះភ្លាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបាន ដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ។

បន្ទាប់ពីសាកសួរនាំរួច នៅល្ងាចថ្ងៃដដែល លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់។ ជាមួយគ្នានោះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺអាវុធខ្លីនោះគាត់រើសបាន ជាប្រភេទអាវុធខ្លីម៉ាកឡុក ហើយគាត់ប្រើប្រាស់បាញ់មកលើខ្លួនឯង ចំនួន០៤គ្រាប់ដើម្បី អួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុងពិធីឡើងអាស្រមបារមី នៅផ្ទះរបស់គាត់កាលពីខែមេសា ឆ្នាំ២០២២។ ជនសង្ស័យបានបន្តថា អាវុធខ្លីនោះ គាត់យកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម