Connect with us

សន្តិសុខសង្គម

តុលាការសម្រេចចោទប្រកាន់ឧក្រិដ្ឋជនគ្រឿង​ញៀន៥នាក់ និងឃុំខ្លួនបណ្ដោះអាសន្ន

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៥នាក់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ តាមបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥មិថុនា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមឧក្រិដ្ឋជនទាំង៥នាក់ដែលត្រូវចោទប្រកាន់រួមមាន ១.ឈ្មោះ ហ្វាន យានគួយ (FAN YUAN KUEI) ភេទប្រុស អាយុ ២៦ឆ្នាំ ២.ឈ្មោះ ហ័ង ហឺជៀន (HUANG HE JIAN) ភេទប្រុស អាយុ ៣៥ឆ្នាំ ៣.ឈ្មោះ ហ្វាង នឹងជីន (FANG CHENG JUN) ភេទប្រុស អាយុ ២០ឆ្នាំ ៤.ឈ្មោះ ស៊ូ ឈិនហៅ (HSU CHENG HAO) ភេទប្រុស អាយុ ២៣ឆ្នាំ និង៥.ឈ្មោះ ណូម៉ូរ៉ា សួគីជី (NOMORA SOKICHI) ភេទប្រុស អាយុ ៧៦ឆ្នាំ និងជនត្រូវចោទចំនួន ០៤ នាក់ទៀត រួមទាំងបក្ខពួកកំពុងគេចខ្លួន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ជនត្រូវចោទបានប្រព្រឹត្តនៅភូមិព្រែករាំង ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ និងភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន។

សូមជម្រាបថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធនីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី១៦ និងទី១៧ ខែមិថុនា ឆ្នាំ២០២៤ រឹបអូសបានគ្រឿងញៀន និងសារធាតុផ្សំជិត១៤៨​គីឡូក្រាម។ តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១មិថុនា ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះជាឈ្មួញកណ្ដាលនាំចូលតាមច្រកព្រំដែនកម្ពុជាពីប្រទេសជិតខាង យកមកចែកចាយបន្តក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១១ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម