Connect with us

សន្តិសុខសង្គម

បុរសវ័យចំណាស់ម្នាក់ សង្ស័យខ្យល់គរ កំពុងជិះម៉ូតូសុខៗ ដួលស្លាប់បាត់បង់ជីវិត

បានផុស

នៅ

បុរស​វ័យ​ចំណាស់​ម្នាក់ សង្ស័យ​ខ្យល់គរ ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​ដួល បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ជួយ​សង្គ្រោះ​បឋម តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ឈ្មោះ ព្រំ សំអាង មាន​ជំងឺ​ប្រចាំ​កាយ អាយុ ៥៩ ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ ជិះ​ម៉ូតូ Honda click ពណ៌​ស​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-9169 ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង ក្នុង​ទិសដៅ​ត្បូង​មក​ជើង។ លុះ​មក​ដល់​កន្លែង​កើតហេតុ កំពុង​តែ​ជិះ​ម៉ូតូ​សុខៗ បុរស​ខាងលើ​បាន​ដួល​ម៉ូតូ​តែ​ម្នាក់ឯង បង្ក​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ចុះ​ជួយ​លើក​ម៉ូតូ និង​សង្គ្រោះ​បឋម ហើយ​ក៏​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​មក​យក​ជនរងគ្រោះ។ ប៉ុន្តែ​ជា​អកុសល ពេល​ក្រុម​គ្រូពេទ្យ​មក​ដល់ បាន​ប្រាប់​ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់​ហើយ។ ភ្លាមៗ នោះ​ដែរ ក្រុម​គ្រូពេទ្យ បាន​ទាក់ទង​ទៅ​កាន់​សាច់ញាតិ​មក​កាន់​ទីតាំង​កើតហេតុ ដើម្បី​ទទួល​សព​ផង​ដែរ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន រួម​នឹង​សមត្ថកិច្ច​ជំនាញ​ចក្ខុ និង​កោសល្យវិច័យ បាន​មក​ដល់​ទីតាំង​ខាងលើ​ពិនិត្យ​លើ​សាកសព រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ៕

អត្ថបទ ៖ ហេង អ៊ឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម