Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឱ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង

បានផុស

នៅ

ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​សង់​ពី​ថ្ម​ក្រោយ​ឈើ​លើ​យ៉ាង​សន្ធោសន្ធៅ​បណ្ដាល​ឲ្យ​បុរស​វ័យ​៥៦​ឆ្នាំ​ម្នាក់​ស្លាប់ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​សមត្ថកិច្ច​បង្ការ​ពន្លត់​អគ្គិភ័យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកជួយ​អន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះ​អគ្គិភ័យ​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០២៤ នៅត្រង់ចំណុច​ខាងក្រោយ​សាលា​វិទ្យាល័យ ជា​ស៊ីម សាមគ្គី សិ្ថត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៥៦ ភូមិ​១២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​០៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ផ្តាច់​សង្ខារ មានឈ្មោះ សំ សា​វិ​ន ភេទ ប្រុស អាយុ​៥៦​ឆ្នាំ នឹង​ធ្លាប់មាន​ជំងឺ​ប្រចាំ​កាយ ផង​ដែរ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ​គេ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ហ៊ុយ​ខ្មួលខ្មាញ់ ចេញពី​ជាន់​ផ្ទះ​ខាងលើ​រួម​ជាមួយ​នឹង អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​បង្ក​ឱ្យមាន​ការ​ឆោឡោ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​ សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរា​គម​ន៍​ភ្លាមៗ​ផងដែរ។

ប្រភព​ពី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ព្រមទាំង​កូនចៅ បាន​អង្គុយលេង​នៅ​ខាង​ក្រោមផ្ទះ ក្រោយមក​ជនរងគ្រោះ​ក៏​បាន​ឡើងទៅ​លើផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ផ្សែងខ្មៅ​លាយ​ជា​អណ្ដាតភ្លើង​បាន​ឆាបឆេះ បណ្តាល​ឱ្យ​ជាប់​ជនរងគ្រោះ​ឆេះ​ស្លាប់​។

បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា​ មាន​ករណី​អគ្គិភ័យ ភ្លាមៗ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ដើម្បី​បង្ការ​កុំ​ឱ្យ​មានការ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន១៨​គ្រឿង ទើប​គ្រប់គ្រង​ឱ្យ​រលត់​ទៅ​វិញ​ទាំងស្រុង។ ចំពោះ​មូលហេតុ​បណ្តាល​ឱ្យមាន​ការឆាបឆេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ពន្លត់អគ្គីភ័យ​កំពុងបើក​ការស្រាវជ្រាវ​បន្ត ដើម្បី​រក​មូលហេតុ​ទាក់ទិន​នឹង​អគ្គិភ័យ​ខាងលើ​នេះ ៕

ដោយ ៖ ហេង អុីង​ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម