សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពត ឃាត់ខ្លួនអ្នកបើកគ្រឿងចក្រ៣នាក់ដែលលួចឈូសឆាយដីព្រៃសហគមន៍ភ្នំត្នោត
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បានប្រាប់ឲ្យដឹងថា នាពេលថ្មីៗនេះមានជនឆ្លៀតឱកាសបានយកគ្រឿងចក្រចំនួន៣គ្រឿងមកឈូសឆាយដីព្រៃសហគមន៍ទន្ទ្រានយក ហើយកាយជីកធ្វើព្រំរំលោភយកដីព្រៃឈើសហគមន៍ភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត។ ប៉ុន្តែក្នុងការឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ទាំងនេះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធបានចុះបង្ក្រាបទាន់ពេលវេលា ដោយបានដកហូតវត្ថុតាងត្រាក់ទ័របានចំនួន ៣គ្រឿង និងមនុស្សយកមកសួរនាំ និងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតបានឲ្យដឹងថា យោងតាមការចង្អុលបង្ហាញណែនាំពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ឱ្យកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពត សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឈូក នាំកម្លាំងអធិកាដ្ឋាននគរបាលស្រុកឈូក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក ចុះទៅពិនិត្យទីតាំងជាក់ស្ដែងឃើញបទល្មើសកំពុងប្រព្រឹត្តសកម្មភាព ដោយមានត្រាក់ទ័រចំនួន៣គ្រឿង កំពុងភ្ជួររំលោភយកដី និងឈូសឆាយទន្ទ្រាន នៅលើដីព្រៃសហគមន៍ភ្នំត្នោត ទាំងនោះបានកម្លាំងជំនាញធ្វើការឃាត់អ្នកបើកអាត្រាក់ទ័រយកមកសួរនាំ និងដកហួតវត្ថុតាងរួមមានអាត្រាក់ទ័រ ៣គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៣នាក់។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បន្ទាប់ពីបានបង្ក្រាបបានហើយក៏បានរាយការណ៍ជូន លោក ម៉ៅ ធនិន អភិបាលខេត្តកំពត រួចហើយអភិបាលខេត្ត ក៏បានធ្វើការណែនាំ ឱ្យកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញ ប្រគល់ជូនត្រាក់ទ័រទាំង៣គ្រឿងនេះហើយព្រមទាំងដោះលែងអ្នកបើកអាត្រាក់ទ័រ ឱ្យវិលត្រឡប់ទៅផ្ទះវិញដោយធ្វើការណែនាំឲ្យបញ្ឈប់ការប្រព្រឹត្តបទល្មើសបែបនេះបន្តទៅទៀត។ ដោយសារអ្នកបើកបរអាត្រាក់ទាំង៣នាក់នោះសុទ្ធតែជាអ្នកមកស៊ីឈ្នួលឱ្យគេ ហើយក៏បានដោះលែងឱ្យពួកគាត់ទៅវិញដោយពួកគាក់មិនបានដឹងថាសកម្មភាពនេះ ជាបទល្មើសនោះទេ។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ជំនាញនឹងបន្តនីតិវិធី និងធ្វើលិខិតអញ្ជើញមុខសញ្ញា អ្នកដែលជួលអាត្រាក់ទ័រទាំងបីគ្រឿងឱ្យមកជីកកកាយដីព្រៃសហគមន៍ភ្នំត្នោតខុសច្បាប់ខាងលើនេះ ឱ្យមកចូលខ្លួនធ្វើនីតិវិធីនៅសប្តាហ៍ក្រោយនេះ។
បើយោងតាមលោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតបានឲ្យដឹងថា ជនដែលបង្កជួលឱ្យត្រាក់ទ័រមកជីកកកាយនៅលើដីព្រៃសហគមន៍ភ្នំត្នោត ដោយខុសច្បាប់នោះ មានឈ្មោះ រំដួល វន ភេទប្រុស ដែលមានទីលំនៅរស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលដោយបានមកស៊ីឈ្នួលឲ្យគេហើយបានមកឈូសឆាយនៅចំណុចដីព្រៃសហគមន៍ភ្នំត្នោត ដែលស្ថិតនៅភូមិត្រពាំងកុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។

បើយោងតាមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពត បានបន្តឱ្យដឹងថា ដីព្រៃសហគមន៍ភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត មានផ្ទៃដីប្រមាណ ៤៥៨ហិកតា។
ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា ដីព្រៃសហគមន៍ភ្នំត្នោតខាងលើ ជាច្រើនឆ្នាំមកហើយ តែងតែមានក្រុមឆ្លៀតឱកាស មកធ្វើការឈូសឆាយទន្ទ្រានកាន់កាប់ ហើយមានការលក់ទិញដូរ ដោយសេរីទៀតផង ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបានបញ្ជាក់លើឯកសារទិញលក់ណាមួយនោះទេ ដោយសំអាងថា ដីសហគមន៍ទាំងនោះសុទ្ធជាដីរបស់រដ្ឋទាំងអស់នៅក្រោមការគ្រប់គ្រងរបស់សហគមន៍តែម្តង៕
អត្ថបទ៖ សឹង រ៉ាត់


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ