សន្តិសុខសង្គម
រដ្ឋបាលឃុំចន្រ្តី ច្រានចោលការផ្សព្វផ្សាយពីការរកឃើញសត្វខ្លាពីរក្បាលនៅខាងត្បូងផ្សារចន្ត្រី
បន្ទាប់ពីមានការបង្ហោះចែករំលែកនូវព័ត៌មានមិនពិតជុំវិញករណីប្រទះឃើញសត្វខ្លាចំនួនពីរក្បាលនៅខាងត្បូងផ្សារចន្ត្រីឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបង្កឲ្យមានភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលឃុំចន្រ្តីបានចេញសេចក្តីបំភ្លឺដោយច្រានចោលដំណឹងគ្មានការពិតនេះ។

នៅក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំចន្រ្តី បានបញ្ជាក់ថា ដោយមានការបង្ហោះព័ត៌មាននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ម្ចាស់គណនីដែលមានឈ្មោះ Bordito online ដោយបានបង្ហោះសរសេរថា ឃើញហើយៗសត្វខ្លាចំនួនពីរក្បាលនៅខាងត្បូងផ្សារចន្ត្រីស្រុករមាសហែកខេត្តស្វាយរៀង។ដូច្នេះសូមបង ប្អូនមេត្តាប្រុងប្រយ័ត្ន”។
ករណីនៃការបង្ហោះព័ត៌មាននេះត្រូវបានរដ្ឋបាលឃុំចន្រ្តីបញ្ជាក់ថា ចំពោះការបង្ហោះព័ត៌មាននេះបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋបង្កភាពភ័យខ្លាច និងអសន្តិសុខនៅក្នុងឃុំចន្រ្តីទាំងមូល។ រដ្ឋបាលឃុំចន្រ្តីសូមធ្វើការបដិសេធន៍ និងច្រានចោលនូវការបង្ហោះព័ត៌មានមិនពិតរបស់គណនីដែលមានឈ្មោះ Bordito online ទាំងស្រុង។

ជាក់ស្តែងនៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចន្រ្តីបានសហការជាមួយកម្លាំងប្រជាការពារបានល្បាតចល័យនៅគោលដៅខាងត្បូងផ្សារចន្រ្តីពុំមានសកម្មភាពដូចការចុះផ្សាយរបស់ខាងលើនេះទេ។
សូមបញ្ជាក់ថា អំឡុងរយ:ពេលប៉ុន្មានថ្ងៃនេះ មានការភ្ញាក់ផ្អើលក្រោយមានការបង្ហោះចែករំលែកពាក់ព័ន្ធរឿងរ៉ាងដ៏រន្ធត់មួយ ខណ:ដែលមានកាលើកឡើងថា ប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងខេត្តស្វាយរៀងបានប្រទះឃើញសត្វឆ្កែត្រូវបានស្លាប់ជាបន្តបន្ទាប់ក្រោមរូបភាពស៊ីអស់គ្រឿងក្នុងដោយមិនដឹងមូលហេតុ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?