សន្តិសុខសង្គម
បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើរថយន្តរងរបួស ស្រាប់តែជនជាតិ១ក្រុម លើកដាក់រថយន្តបើករត់គេចផ្អើលសមត្ថកិច្ចដេញឃាត់
បុរសជនជាតិចិនម្នាក់បានឈរតោងជញ្ជាំងរថយន្តមួយគ្រឿង ខណៈរថយន្តនោះបើកបរក្នុងល្បឿនលឿន បណ្ដាលឲ្យធ្លាក់ពីលើរថយន្តបោកក្បាលរងរបួសធ្ងន់ រួចបើករត់ទៅបាត់ បន្ទាប់មកស្រាប់តែមានជនជាតិចិនជាច្រើននាក់ទៀតជិះរថយន្តក្រុង១គ្រឿងទៅដល់ឈប់នៅទីនោះ។

ខណៈដែលអ្នកបើកបររថយន្តដែលជាជនជាតិខ្មែររវល់តែជជែកភ្លេចខ្លួន ស្រាប់ជនជាតិចិន៤ទៅ៥នាក់លើកអ្នករបួសដាក់លើរថយន្ត រួចបើករត់គេចយ៉ាងលឿនតែម្ដងប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់បានមកវិញ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥៖៥០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ មុខរោងចក្រកាត់ដេរ ប៊ឺរី ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើនោះគឺជាជនជាតិចិន ហើយមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គាត់ស្ពាយកបូប១ជាប់ខ្លួន ហើយនៅក្នុងកាបូបនោះមានលុយចំនួន៣៦០ដុល្លារ និងមិនមានលិខិតឆ្លងដែននោះទេ សមត្ថកិច្ចបានបញ្ជូនគាត់ទៅសង្រ្គោះនៅមន្ទីរពេទ្យតេជោសន្ដិភាព។
បុរសជាសន្តិសុខរោងចក្រកាត់ដេរ ប៊ឺរី បាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសរងគ្រោះជិះឈរលើជញ្ជាំងររថយន្តមិនស្គាល់ម៉ាក១គ្រឿង ហើយរថយន្តនោះបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងឡាកួរពេញផ្លូវ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុរសដែលឈរតោងនោះតោងលែងជាប់ហើយធ្លាក់ពីលើរថយន្តបោកក្បាល បែកហូរឈាមរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង ចំណែករថយន្តនោះបើកគេចទៅបាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមួយសន្ទុះក្រោយមកក៏មានមានជនជាតិចិនច្រើននាក់ជិះរថយន្តក្រុង១គ្រឿងផ្សេងទៀតទៅដល់ ហើយបានឈប់នៅទីនោះ។
រថយន្តក្រុងខាងលើពណ៌សឆ្នូតលឿង ពាក់ស្លាកលេខភ្នំពេញ3C-9965 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ បន្ទាប់មកបុរសអ្នកបើកបររថយន្តបានចុះពីលើរថយន្ត ដោយពុំបានពន្លត់ម៉ាសុីន និងដកសោរចេញទេ។

ប្រភពខាងលើបានឲ្យដឹបន្តថា ពេលនោះបុរសជនជាតិចិន៤ទៅ៥នាក់បានចុះពីលើរថយន្ត ហើយខណៈអ្នកបើកបររថយន្តរវល់តែជជែកភ្លេចខ្លួន ជនជាតិចិនទាំងនោះក៏បានលើកអ្នករបួសដាក់លើរថយន្តរួចបើករត់គេចខ្លួនយ៉ាងលឿន ហើយគាត់ក៏បានដេញតាម។
ចំណែកឯនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងនគបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ជួយចេញស្ទាក់ឃាត់បាននៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលឃាត់រថយន្តនោះបានឃើញមានមនុស្សចំនួន៤០នាក់ស្រី២នាក់ជិះនៅលើរថយន្តនោះ ក្នុងនោះមានជនជាតិចិនចំនួន៣៩នាក់ និងស្រ្តីខ្មែរម្នាក់។
បន្ទាប់មកបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំ និងបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតោជោសន្តិភាព ហើយពុំទាន់ដឹងថារឿងនេះគឺជាករណីអ្វីនៅឡើយ៕
អត្ថបទ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?