Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចដេញតាមឃាត់ខ្លួនជនសង្ស័យ ២ នាក់ បានភ្លាមៗ បន្ទាប់ពីឆក់ទូរស័ព្ទដៃជនបរទេស

បានផុស

នៅ

នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ប្រដេញនឹងឃាត់ខ្លួនបានជនសង្ស័យ០២នាក់ភ្លាមៗ បន្ទាប់ពីសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសបានសម្រេច។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០៖៤៥នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវសុធារស សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ខណៈកម្លាំងជំនាញកំពុងធ្វើការល្បាត ក៏ស្រាប់តែប្រទះឃេីញជនសង្ស័យចំនួន២​នាក់ជិះម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១២ (ឡេីងសេរីឆ្នាំ២០២០) បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ​ពីជនរងគ្រោះជាជនជាតិកូរ៉េ ដែលកំពុងធ្វើដំណើរឆ្លងផ្លូវកើតហេតុបានសម្រេច។

ប្រភពពីសមត្ថកិច្ចបន្តទៀតថា ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន​០២នាក់ ក្នុងនោះមានឈ្មោះ៖ ជនសង្ស័យឈ្មោះ គួក ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក , ជនសង្ស័យឈ្មោះ មុំា ប្រុសវ័ន្ត ភេទប្រុសអាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ដោយជនសង្ស័យទាំង០២នាក់ ទីកន្លែងស្នាក់នៅជាមួយគ្នា ក្នុងភូមិព្រែថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះដកហូតបាន ម៉ូតូ១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5487 ជារបស់ជនសង្ស័យ សម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នឹងធ្វេីការសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ វិនាទី មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម៣ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

កីឡា៧ នាទីutes មុន

ក្រសួងមហា​ផ្ទៃ​ឈរ​លេខ​១ ​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​ជើង​​​ឯក​ជាតិ​ឆ្នាំ​២០២៤

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជាបានអនុម័តស្តង់ដារចំនួន៣៦ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម