សន្តិសុខសង្គម
រថយន្តដឹកត្រីចុះពីស្ពានអាកាសដាច់កង់ក្រឡាប់ចាក់ត្រីចោលពេញផ្លូវ
ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងដឹកត្រីចុះពីលើស្ពានអាកាសកប់ស្រូវ (វិថីឈ្នះ ឈ្នះ)សុខៗស្រាប់តែបែកកង់ម្ខាងក្រឡាប់ចាក់ត្រីចោលពេញផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅលើស្ពានអាកាសកប់ស្រូវសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឱ្យរថយន្តធុនធំ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ3B-2812 ដឹកត្រីពេញ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជើងឡើងលើស្ពានអាកាសកប់ស្រូវកែងផ្លូវជាតិលេខ៤ បំណងឆ្ពោះទៅវិថីឈ្នះឈ្នះ ខណៈចុះជិតផុតទៅហើយស្រាប់តែដាច់កង់ខាងក្រោយផ្នែកខាងស្តាំធ្វើឱ្យរថយន្តក្រឡាប់គងលើបង្កាន់ដៃស្ពានចាក់ត្រីចោលចុះមកក្រោមរាយប៉ាយពេញផ្លូវ តែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុរាយការណ៍ទៅជំនាញមកធ្វើការវាស់វែងស្ទូចរថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយពេលក្រោយ៕
ដោយ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ