សន្តិសុខសង្គម
បង្ក្រាបទីតាំងលួចបង្កប់ល្បែងស៊ីសង សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែងលួចបង្កប់ល្បែងស៊ីសង ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ ក្នុងនោះមានស្រី៧នាក់ ប្រុស១៣មានជនជាតិចិន និងខ្មែរ។

ក្នុងរង្វង់ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចជិតស្ពានហង្សកោះពេជ្រ ផ្លូវសបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រពភពពីកន្លែងកើតហេតុបានដឹងថា មុននឹងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាប ទីតាំងខាងលើដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋថាមានបង្កប់ល្បែងស៊ីសងជាប្រភេទហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ដូចកាស៊ីណូទៅហើយ ដូចនេះហើយនៅយប់ថ្ងៃកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានដឹកនាំកម្លាំងឆ្មក់បង្ក្រាបដោយបានធ្វើការឃាត់បានមនុស្សប្រុសស្រី ចំនួន២០នាក់ មានជនជាតិចិន និងខ្មែរ និងបានដកហូតវត្ថុតាងមួយចំនួនដែរដំណើរការអោយល្បែងស៊ីសងនេះផងដែរ ។

ក្រោយពីរង្វង់ប្រតិបត្តិការចប់ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខា







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ