សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះនៅផ្សារទួលគោកខូចខាតតូបជួសជុលកង្ហារ លក់អង្ករ និងតូបសម្អាងការ
ករណីអគ្គិភ័យឆេះនៅផ្សារទួលគោកត្រូវបានសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង តែត្រូវឆេះខូចខាតតូបជួសជុសកង្ហារ តូបលក់អង្ករ និងរាលដាលទៅតូបសម្អាងការមួយទៀតជាន់ឡាវតឿរងការខូចខាតទាំងស្រុង ខណៈពេល ដែលម្ចាស់ចាក់សោរទុកចោល ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_11-42-49-1024x542.jpg)
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង១៥នាទីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចតូបលក់អង្ករ ជួសជុលនិងលក់កង្ហារលេខ BB01 នៅផ្នែកខាងត្បូងផ្សារទួលគោក ស្ថិតតាមបណ្ដោយផ្លូវលេខ៥៨៦ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម្ចាស់តូបដែលត្រូវភ្លើងឆេះឈ្មោះ អ៊ុក សុខ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជួសជុសកង្ហារ និងលក់អង្ករ និងប្រពន្ធឈ្មោះ ចាន់ ប៉ក់ ភេទស្រី អាយុ៧០ឆ្នាំ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_11-43-02-1024x576.jpg)
បើតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញតូបខាងលើម្ចាស់ចាក់សោទុកចោល ស្រាប់តែភ្លើងបានឆាបឆេះនៅជាន់លើ យ៉ាងសន្ធោសន្ធៅ ហើយបានឆេះរាលយ៉ាងខ្លាំងទៅតូបសម្អាងការដែលនៅជាប់នោះ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សន្តិសុខ និងអ្នកក្បែរនាំគ្នាជួយពន្លត់តែពុំអាចទប់ស្កាត់បាន។ ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ទើបរលត់ទៅវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_11-43-04-1024x576.jpg)
អគ្គីភ័យនេះបណ្តាលអោយតូបលេខPD01 ខូចខាតសម្ភារៈ និងកង្ហារ គ្រឿងកង្ហារអស់មួយចំនួន ហើយឆេះរាលដាលទៅតូបសម្អាងការលេខPD02 ជាន់ឡៅតឿបណ្តាលអោយរងការខូចខាតទាំងស្រុង។
ក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យ ចំនួន២០គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ក្នុងនោះរថយន្តការិយាល័យបង្ការ និងសង្គ្រោះចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន និងរថយន្តជំនួយអន្តរាគមន៍ក្រសួងមហាផ្ទៃចំនួន ០២គ្រឿង។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា គឺមកពីឆ្លងចរន្តអគ្គសនី ខណៈពេលដែលម្ចាស់ចាក់សោទុកចោល៕
អត្ថបទ៖ ហេង អុឹងម៉េង
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_11-43-10-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_11-43-19-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?