សន្តិសុខសង្គម
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យ៨នាក់ ជាមុខសញ្ញាឆក់ ប្លន់ទៅតុលាការ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញមុខក្មេងទំនើង០១ក្រុម មានរហស្សនាម DMS (ក្រុមដើមស្តៅ) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែងតែធ្វើសកម្មភាព កាប់ប្លន់ម៉ូតូ និងឆក់ទ្រព្យសម្បត្តិអ្នកដទៃជាច្រើនលើកច្រើនសារ នៅសង្កាត់ព្រែកកំពឹស វត្តឬស្សីសាញ់ ខណ្ឌដង្កោ នៅទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ ធ្វើការបង្ក្រាប ជាបន្តបន្ទាប់ បានចំនួន៨នាក់ និងបានបញ្ជូនទៅតុលាការ។

ក្មេងទំនើងទាំងនេះរួមមាន ១-ឈ្មោះ ចាន់ ប្រុសពៅ ហៅឆ្លូញ អាយុ២០ឆ្នាំ, ២.ឈ្មោះ ហ៊ឹម សុខសេរីវឌ្ឍនា ហៅប្រេស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សូវ៉ុន រតនៈ អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ វ៉ាត សីហា អាយុ ១៥ឆ្នាំ, ៥.ឈ្មោះ ឡុង ដារ៉ា អាយុ ១៥ឆ្នាំ, ៦.ឈ្មោះ ថន ភារុណ អាយុ ១៨ឆ្នាំ, ៧.ឈ្មោះ ជ័យ សុខា ហៅជាំ អាយុ ១៨ឆ្នាំ, ៨-ឈ្មោះ ឡេង វ៉ាន់ឌី អាយុ ១៧ឆ្នាំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ បានឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើ ឆក់ កាប់ប្លន់ និងប្រើអំពើហិង្សាជាច្រើនលើកច្រើនសារមកហើយ មានដូចជា ឆក់ទូរស័ព្ទចំនួន០២លើក ចំណុចផ្លូវជាតិលេខ៣ និងផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន កាប់ប្លន់ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណុចវត្តឬស្សីសាញ់ ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង្រ និងធ្លាប់វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស ផ្សារអ៊ីអន៣ ផ្លូវ៦០ម៉ែត្រ ផ្លូវលេខ២១៧ ជិតស្រាបៀកម្ពុជា ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួស មានស្រាល និងមានធ្ងន់ ផងដែរ។
បច្ចុប្បន្នបក្ខពួកផ្សេងទៀតរបស់ក្រុមពួកគេ ដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ