សន្តិសុខសង្គម
អភិបាលខណ្ឌ៧មករា ណែនាំឲ្យមន្រ្តីត្រូវបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងក្នុងមូលដ្ឋាន
លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំប្រជុំបន្តដាក់ផែនការដល់មន្ត្រីក្រោមឱវាទជំនាញពាក់ព័ន្ធ ដើម្បីពង្រឹង និងត្រួតពិនិត្យសន្តិសុខសុវត្ថិភាពបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមឲ្យបានដាច់ខាត។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអំពាវនាវឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តរឹតបន្តឹង ពង្រឹង និងត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការបង្រ្កាបល្បែងស៉ីសង និងការបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាព ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកអភិបាល បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសប្រភេទល្បែងឡូតូតូចធំ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់។
លោកអភិបាលបានបញ្ជាក់បន្ថែមថា បញ្ហាក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាហេតុបង្កឲ្យមានភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដូច្នេះសូមឲ្យកម្លាំងមានសមត្ថកិច្ចត្រូវមានការល្បាតពួនស្ទាក់២៤ម៉ោងលើ២៤ម៉ោង នៅតំបន់ស្មុគស្មាញ ក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងចេញជួយអន្តរាគមន៍បានទាន់ពេលវេលា៕
អត្ថបទ៖ សុភា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត