Connect with us

សន្តិសុខសង្គម

បង្ក្រាបការនាំចូលទឹកដោះគោស្រស់ DUTCHMILL គ្មានច្បាប់អនុញ្ញាត៧១កេសដុតកម្ទេចចោល

បានផុស

នៅ

បើតាមមន្ត្រីសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ ទឹកដោះគោ​ស្រស់ខូចគុណភាពចំនួន៧១កេស ដែលបានបង្ក្រាបពីឈ្មួញទុចរិត ត្រូវបានយកទៅដុតបំផ្លាញចោល នៅទីតាំងមួយកន្លែងក្នុងស្រុកសង្កែ ក្នុងនោះមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងម្ចាស់ក្រុមហ៊ុន”យូអិនធីហ្វូលសេលខូអិលធីឌី “ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដុតបំផ្លាញចោលនេះ ត្រូវបានមន្ត្រីដដែលឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្រ្កាប និងដកហូតទឹកដោះគោស្រស់ ម៉ាក DUTCHMILL នៅលើចំណុចគោលដៅ២ផ្សេងគ្នា ក្នុងនោះនៅចំណុចស្រុកកំរៀង និងចំណុចក្រុងបាត់ដំបង ខណៈដែលកំពុងនាំចូលពីក្រៅស្រុកដោយគ្មានការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុនខាងលើ ។

លទ្ធផលនៃការបង្ក្រាបទាំង២ចំណុចផ្សេងគ្នាខាងលើនេះ សមត្ថកិច្ចបានដកហូតទឹកដោះគោស្រស់ម៉ាក “DUTCHMILL” សរុបចំនួន ៧១កេស ស្មើនឹង ចំនួន១,៨៦៣ដប ដែលត្រូវបានក្រុមហ៊ុនខាងលើប្តឹងមកសមត្ថកិច្ច ទាក់ទងនឹងករណីនាំចូលដោយខុសច្បាប់។ ហើយករណីនេះ ក្រោយពីបានធ្វើការស្រាវជ្រាវចប់ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអនុញ្ញាតឱ្យធ្វើការដុតបំផ្លាញចោល នៅថ្ងៃទី០២ ខែកក្កដា នេះតែម្តង ។

នៅគ្រាដែលសមត្ថកិច្ចកំពុងដុតបំផ្លាញចោលនេះ ប្រជាពលរដ្ឋបានសាទរទៅលើចំណាត់ការរបស់សមត្ថកិច្ចថា បាន
ទប់ស្កាត់ទាន់ពេល ដែលមិនបានបង្កដល់សុខភាពកូនចៅរបស់ពួកគាត់។ ពួកគាត់ថា ចំពោះក្រុមហ៊ុនក៏គួមានការប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ចំពោះទឹកដោះគោណាដែលខូចគុណភាព ជៀសវាងប៉ះពាល់ដល់សុខភាពរបស់កុមារទូទៅ និងប៉ះពាល់ដលើការរកសុីរបស់ក្រុមហ៊ុនផងដែរ បើសិនជាមានកើតឡើងដូចឈ្មួញទុចរិតដែលបាននាំចូលមកចែកចាយនៅពេលនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម