សន្តិសុខសង្គម
បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស
បុរសអ្នកលក់បន្លែម្នាក់បានតខ្សែភ្លើងការពាររ៉ឺម៉កលក់បន្លែរបស់ខ្លួនកុំឲ្យមានសត្វកណ្ដុរឡើងមកស៉ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចយកសពក្មេងប្រុសទៅផ្លុងចោល នៅឯស្ពានព្រែកក្ដាម បានចេញបានមកទទួលទោសកំហុស ជាមួយកម្លាំងនគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យមានឈ្មោះ អ៊ាត ចាន់ធឿន ហៅតាយក្ស ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជយ័។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា គាត់បង្កៃខ្សែរភ្លើងនេះ គឺដើម្បីបង្ការកុំឲ្យសត្វកណ្ដុរឡើងមកស៉ីបន្លែដែលលក់នៅសល់ក្នុងរ៉ឺម៉ក មិនមានបំណងបង្កៃសម្លាប់មនុស្សនោះទេ។ ការបង្កៃនេះបានដាក់រយៈពេល៥ថ្ងៃមកហើយ ស្រាប់តែថ្ងៃកើតហេតុ ម៉ោងប្រមាណជាង៤ទៀបភ្លឺ បានឡើងមកបើករ៉ឺម៉ក ស្រាប់តែឃើញមានក្មេងប្រុសម្នាក់ដេកស្លាប់ក្បែររ៉ឺម៉ករបស់ខ្លួន។ ភ្លាមៗនោះដោយមានការភ័យស្លន់ស្លោ មិនដឹងថាត្រូវធ្វើដូចម្ដេច ក៏បានលើកសពក្មេងប្រុសដាក់លើរ៉ឺម៉ក យកទៅផ្លុងចោលតែម្ដង។ រួចបានយករ៉ឺម៉កនោះទៅលក់ ហើយក៏គេចខ្លួនទៅនៅផ្ទះបងប្អូននៅខេត្តព្រះវិហារ។ បន្ទាប់អ្នកផ្ទះបានទំនាក់ទំនងទៅសុំឲ្យមកសារភាព ក៏សម្រេចមកសារភាពនៅថ្ងៃទី៣កក្កដានេះតែម្ដង។

សូមបញ្ជាក់ផងដែរថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការការពារកុមារ(CPU) នាំជនសង្ស័យទៅដល់ទីតាំងដែលយកសពក្មេងប្រុសទៅផ្លុងចោល។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមម ខណ្ឌពោធិ៍សែនជ័យ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យទីតាំងកើតហេតុ ដោយអ្នកភូមិបានបាត់កូនប្រុសរបស់គាត់ ក្រោយពីឆែកកាមេរ៉ាឃើញសកម្មភាពកូនប្រុសគាត់ចេញមកនោមនៅម៉ោងប្រហែលជាង១២យប់ ហើយពេលឈរនោមនោះបានតោងម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែ១គ្រឿង ហើយក៏បានដួលលើដីស្លាប់។ រហូតដល់វេលាម៉ោងប្រហែលជាង៤ភ្លឺបានឃើញម្ចាស់កង់បី បានអូសសពកូនប្រុសគាត់យកទៅលាក់ទុកក្បែរបង្គោលភ្លើង ។ បន្ទាប់មកទៀតយកទៅទុកក្រោយផ្ទះ រួចលើកសពដាក់ម៉ូតូកង់បីបើកម៉ូតូកង់បីបើកចេញគេចខ្លួនទៅបាត់រហូត៕
អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង