សន្តិសុខសង្គម
អភិបាលខណ្ឌច្បារអំពៅដឹកនាំមន្ត្រីចុះប្រមូលសំរាមនៅប្រឡាយព្រំប្រទល់សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីរំដោះចរន្តទឹកនៅរដូវវស្សា
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ ចុះពិនិត្យ និងសម្អាតប្រឡាយ ដែលជាព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីឲ្យមានបរិស្ថានល្អ អនាម័យ និងមានសោភ័ណភាព ជាពិសេសចៀសវាងការរាំងស្ទះផ្លូវទឹកដោយសារសំរាម ដែលនាំឲ្យមានការជន់លិចក្នុងរដូវវស្សា។

សកម្មភាពសម្អាតបរិស្ថាននេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានគោលបំណងចូលរួមចំណែកធ្វើសកម្មភាពប្រមូលសម្អាតសំរាម ដើម្បីភាពស្អាត បរិស្ថានល្អ នៅក្នុងមូលដ្ឋាន ហើយក្នុងថ្ងៃនេះដែរ ដើម្បីរួមចំណែកក្នុងការធ្វើសកម្មភាពឲ្យកាន់តែប្រសើរបន្ថែមទៀត។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍អោយដឹងផងដែរថា ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅលើប្រឡាយ បោះចោលសំរាមចូលបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋហាមយកសំរាមមកបោះចោលក្នុងប្រឡាយតទៅទៀត ។ លោកបានស្នើឲ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ពិសេសក្នុងប្រឡាយ ដែលនាំអោយប៉ះពាល់ បរិស្ថាន ប៉ះពាល់សុខភាពបងប្អូនពលរដ្ឋនៅក្នុងភូមិឋាន។

លោកបន្តថា ប្រឡាយព្រែកប្រានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ