Connect with us

សន្តិសុខសង្គម

ផ្លូវមុខវត្តចាក់អង្រែក្រោម ជួសជុលមិនក្រោម១០​ដងនៅតែខូច

បានផុស

នៅ


អ្នកធ្វើដំណើរឆ្លងកាត់ស្តុបមុខវត្តចាក់អង្រែក្រោម ឆ្ពោះមកផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ចេញមតិហួសចិត្តដោយសារតែឃើញសកម្មភាពជួសជុលផ្លូវជាប់សាលាបថមសិក្សានិងអនុវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែក្រោម (មុខវត្តចាក់អង្រែក្រោម)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកធ្វើដំណើរបាននិយាយថា សកម្មភាពជួសជុលផ្លូវនៅទីតាំងខាងលើនេះ គឺធ្វើឡើងមិនតិចជាង១០លើកនោះទេ បើទោះជាចាក់ក្រាលបេតុងឆ្អឹងដែកយ៉ាងណាក៏ដោយ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះថា ទីតាំងខាងលើពិតជាកំពុងជួសជុលដែលមានបណ្តោយ៥០០ម៉ែត្រ និងទទឹង៣០ម៉ែត្រប្រាកដមែន។ ហើយការជួសជុលចាក់ផ្លូវថ្មីនេះ គឺមានគម្រោងចាក់កៅស៊ូដែលពីមុនចាក់ក្រាលបេតុងឆ្អឹងដែក។

លោក ជា សុខៃ ក៏បានអះអាងដែរថា បើគិតពីការជួសជុលកន្លងមកដល់ថ្ងៃនេះ ប្រមាណជា១០ផងដែរ។ ពីមុនមកផ្លូវនេះរងការខូចខាតខ្លាំងដោយសាររថយន្តដឹកខ្សាច់ដែលដឹកចេញពីដេប៉ូខ្សាច់ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម។ កាលណោះទោះជាយ៉ាងណាក៏ផ្លូវនៅតែរងការខូចខាត ព្រោះរថយន្តដឹកខ្សាច់ខ្នាតយក្សទម្ងន់រាប់តោន ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញបញ្ឈប់អាជីវកម្មខ្សាច់នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ហើយមន្ទីរសាធារណការចាប់ផ្តើមជួសជុលចាក់ក្រាលបេតុងថ្មីក៏នៅតែរងការខូចខាត។ ចំពោះការជួសជុលថ្មីនេះ មិនដងថាមានប្រសិទ្ធិភាពឬយ៉ាងណានោះទេ ព្រោះលើកនេះជាគម្រោងក្រាលកៅស៊ូ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​បុក​អ្នកលក់​ទឹកបាក់​ជើង

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រុមហ៊ុនកាណាដាមួយ ចង់វិនិយោគនៅកម្ពុជា លើវិស័យឧស្ម័ន និងប្រេង មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ

សុខភាព៤ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

Sokha Hotels

ព័ត៌មានពេញនិយម