Connect with us

សន្តិសុខសង្គម

អភិបាលស្ដីទីខណ្ឌមានជ័យ ជំរុញឲ្យបណ្តាសង្កាត់ត្រូវបិទទីតាំងល្បែងសុីសងឲ្យអស់ក្នុងមូលដ្ឋានរបស់ខ្លួន

បានផុស

នៅ


លោក ឡុង ង៉ែត អភិបាលស្តីទីខណ្ឌមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់ដោយកំណត់ឲ្យបណ្តាសង្កាត់ក្នុងមូលដ្ឋានខណ្ឌមានជ័យត្រូវចុះបិទទីតាំងបនល្បែងសុីសងគ្រប់ប្រភេទកុំឲ្យលួចបើកបន្តទៀត។

កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែកក្កដា ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌលោក អធិការ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ លោកមេប៉ុស្តិ៍ ចំណុះឲ្យសាលាខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌស្តីទីបានបញ្ជាក់យ៉ាងច្បាស់ថា រាល់បណ្តាទីតាំងបនល្បែងទាំងអស់ គឺមិនអាចគេចផុតពីអាជ្ញាធរ​មូលដ្ឋាន និងនគរបាលប៉ុស្តិ៍នោះទេ ប៉ុន្តែយើងមិនធ្វើព្រោះសំអាងថា វាតិចតួចតែវាអាចបំផ្លាញទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋយើងជារៀងរាល់ថ្ងៃរហូតកើតមានទំនាស់ក្នុងគ្រួសារទៀតផង។ ដូច្នេះតាមបណ្តាសង្កាត់ត្រូវពង្រឹងការងារបង្ក្រាប​បនល្បែងនេះឲ្យអស់ទើបប្រជាពលរដ្ឋបានរស់នៅសុខសាន្តពិសេសលុបបំបាត់អំពើចោរកម្មទៀតផង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួចមកគេសង្កេតឃើញតាមបណ្តាសង្កាត់បានចុះទៅដល់ទីតាំងដែលធ្លាប់លួចលេងល្បែងឲ្យមកធ្វើកិច្ចសន្យាដោយផ្តិតមេដៃនៅចំពោះមុខលោកចៅសង្កាត់ លោកនាយប៉ុស្តិ៍ លោកមេភូមិ មិនឲ្យកើតមានតទៅទៀតហើយបើនៅបន្តទៀត គឺអាជ្ញាធរនឹងបញ្ជូនសំណុំរឿងទៅសាលាដំបូងចាត់ការទៅតាមផ្លូវច្បាប់។

ជាក់ស្តែងនៅសង្កាត់ចាក់អង្រែក្រោម លោក ជា សុខៃ ជាចៅសង្កាត់បានដឹកនាំមន្ត្រីអាជ្ញាធរតាមបណ្តាភូមិត្រូវផ្សព្វផ្សាយពីការបង្រ្កាបល្បែងសុីសងនេះឲ្យអស់មិនឲ្យកើតមានតទៅទៀតឡើយ។ បើនៅតែរឹងទទឹង គឺអាជ្ញាធរ​លែងយោគយល់ឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម