Connect with us

សន្តិសុខសង្គម

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

បានផុស

នៅ

ក្រោយឃើញកូនស្រីខ្លួនមានអាការៈធ្លាក់ឈាមតាមប្រដាប់ភេទមិនឈប់ ម្តាយនាំទៅរកគ្រូពេទ្យពិនិត្យ ពេទ្យថា រលូតកូន ក៏ជជីកសួរទើបបែករឿងមានគេចាប់រំលោភសេពសត្ថវៈ រហូតមានផ្ទៃពោះ។ ម្តាយស្លុតចិត្តក្រោយដឹងរឿង បានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹង ពីឈ្មោះ ឡេង គឹម ហៀង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានរៀបរាប់ថា កាលពីខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២យប់ ឈ្មោះ គាន ភក្ដី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស រួមជាមួយបក្ខពួក០៣នាក់ទៀត   បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីរបស់គាត់ ឈ្មោះ ថ. ស.ហ អាយុ១៤ឆ្នាំ។

ក្នុងពាក្យបណ្តឹងបានបន្ថែមថា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កូនស្រីរបស់គាត់មានអាការៈធ្លាក់ឈាម ក៏យកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ទើបគ្រូពេទ្យប្រាប់ថាកូនស្រីរបស់គាត់រលូនកូន ហើយពេលម្ដាយព្យាយាមជជីកសួរកូន ទើបកូនរបស់គាត់ប្រាប់ពីដំណើររឿងតែម្តងទៅ។

ក្រោយទទួលបានពាក្យបណ្ដឹង និងមានការសម្របសម្រួលពី លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់រួមមាន÷ ទី១/ ឈ្មោះ គាន ភក្ដី ភេទប្រុស អាយុ១៦ឆ្នាំ។  ទី២/ឈ្មោះ ហ៊ាប ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ។ទី៣- ឈ្មោះ ម៉ន សារុន ហៅចយ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៣នាក់ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាសនិងទី៤/ ឈ្មោះ ផល ផល្លី ហៅហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានកម្លាំងជំនាញនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម