Connect with us

សន្តិសុខសង្គម

បង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ដកហូតគ្រឿងញៀនជិត១០គីឡូក្រាម

បានផុស

នៅ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ សហការជាមួយកម្លាំងប្រជាការពារភូមិ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិនីហ្សេរីយ៉ាម្នាក់ ដកហូតគ្រឿងញៀនបានជិត១០គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ MADU DANIEL SOPURU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយា កាន់លិខិតឆ្លងដែនលេខ​A06478250​(ហួសសុពលភាព) មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ និងបានដកហូតសារធាតុញៀនប្រភេទ ហេរ៉ូអ៊ីន ទម្ងន់សុទ្ធ ៦៩៥៤,៦៨ក្រាម (៦គីឡូ៩៥៤.៦៨ក្រាម)។ សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់សុទ្ធ ២៨៦៨,០៩​ក្រាម​(២គីឡូ៨៦៨.០៩ក្រាម) សរុបសារធាតុញៀនទាំង២ប្រភេទទម្ងន់សុទ្ធ ៩៨២២,៧៧ក្រាម(៩គីឡូ៨២២.៧៧ក្រាម)។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម