សន្តិសុខសង្គម
ផឹកស្រាស្រវឹងវង្វេងស្មារតីឡើងលើផ្ទះជាន់ទី៤លោតចុះមកក្រោមស្លាប់ភ្លាមៗ
បុរសម្នាក់ស្រវឹងស្រាខួបហើយស្រែកថា មានខ្មោចមកយកភ័យពេកក៏រត់បណ្តាលឲ្យជ្រុលធ្លាក់ពីអគារជាន់ទី៤ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅអគារមួយកន្លែងជាន់ទី៤ ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ តេង សេងឌី ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះ អៀវ ភួង អាយុ៤៣ឆ្នាំ មុខរបរដេីរលក់ខ្សែក្រវាត់។
ស្រ្តីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុប្តីរបស់គាត់បានផឹកស្រាហើយវង្វេងរវើរវាយ រួចក៏រត់ទៅលើផ្ទះជាន់ ទី៤ ដោយសភាពភ័យខ្លាច និងស្រែកថា ខ្មោចមកយក រួចក៏បានលោតពីលើផ្ទះជាន់ទី៤ ចុះមកក្រោមស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋមកលេីកសពពីកន្លែងកើតហេតុយកមកដាក់អែបខាងចិញ្ចើមផ្លូវហេីយរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ដោយជីវភាពខ្វះខាត គ្មានថវិកាដេីម្បីយកសពប្ដីយកទៅធ្វើបុណ្យ ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍បានផ្តល់ថវិកាម្នាក់បន្តិចបន្ទួចដើម្បីឲ្យប្រពន្ធយកសពប្តីទៅធ្វើបុណ្យ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស៊យ ណារិទ្ធ មេបញ្ជាការកងសង្គ្រោះ ៧១១ កងពលតូច៧០ បានផ្តល់ជាថវិកាបន្ថែម និងរថយន្តដឹកសពមកយកបូជានៅវត្តទឹកថ្លា ខណ្ឌសែនសុខ៕
អត្ថបទ៖ សំណាង






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ