សន្តិសុខសង្គម
សកម្មភាពក្រុមក្មេងទំនើងមានការថយចុះនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
សកម្មភាពក្រុមក្មេងទំនើងកាប់ចាក់អុកឡុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការថយចុះ ឬអាចនិយាយបានថា ថ្ងៃខ្លះស្ទើរតែមិនកើតមានឡើង បន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការក្តៅ២លើក ដើម្បីទប់ស្កាត់ និងបង្ក្រាប។

លោកវរសេនីយ៍ឯក សំ វិច្ចិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ទោះបីសកម្មភាពក្រុមក្មេងទំនើង មានការថយចុះច្រើនក៏ដោយ ក៏កម្លាំងសមត្ថកិច្ចមិនបានបន្ធូរដៃក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបនោះឡើយ ពិសេសការបង្ក្រាបឱ្យដល់ឬសគល់របស់ក្រុមក្មេងទំនើង ដើម្បីធានាថា សកម្មភាពនេះនឹងមិនបន្តកើតមានបង្កអសន្តិសុខដល់ពលរដ្ឋ និងសង្គមជាតិ។
ប្រជាពលរដ្ឋ មើលឃើញថា សកម្មភាពក្រុមក្មេងទំនើងពិតជាថយចុះគួរកត់សម្គាល់ប្រាកដមែនក្នុងមួយរយៈក្រោយនេះ នេះដោយសារតែកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបដើម្បីធានាសន្តិសុខជូនពលរដ្ឋឱ្យអស់ក្តីភ័យខ្លាច និងក្តីព្រួយបារម្ភលើសកម្មភាពអសន្តិសុខទាំងនេះ។

ទាក់ទងនឹងបញ្ហាក្មេងទំនើងនេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ឱ្យដឹថថា ក្នុងរយៈពេល៤០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងចំនួន ២៦៨ករណី ដែលមានជនសង្ស័យចំនួន ១៤៦៦នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០៧៣នាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ