Connect with us

សន្តិសុខសង្គម

យុវជន វុទ្ធី ភា​រុណ​ សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​ទទួល​បាន​ការងារ​ភ្លាម​ក្រោយ​ការសិក្សា​ជំនាញ​បច្ចេកទេស​៤​ខែ

បានផុស

នៅ

ភ្នំពេញ ​៖ យុវជន វុទ្ធី​ភា​រុណ មកពី​ខេត្តកំពង់ធំ បានទទួល​ការងារ​ធ្វើ​ភ្លាមៗ ជាមួយ​ប្រាក់ខែ​សមរម្យ​អាចជួយ​សម្រាល​បន្ទុក​ឪពុកម្តាយ​បាន​មួយ​កម្រិត​ថែមទៀត ក្រោយ​បញ្ចប់​ការសិក្សា​ជំនាញ​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITT)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វុទ្ធី ភា​រុណ អតីត​សិក្ខាកាម​ជំនាញ​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម បានឱ្យដឹងថា ក្រោយ​រៀន​ចំ​ជំនាញ​បច្ចេកទេស​បរិក្ខារ​ត្រជាក់​ចប់​ភ្លាម សាលា​ក៏បាន​ជួយ​យក​ប្រវត្តិរូប​សង្ខេប​ទៅ​ដាក់​នៅ​ក្រុមហ៊ុន​មួយ​ឈ្មោះថា CDS ហើយ​ខាង​ក្រុមហ៊ុន​ក៏បាន​ហៅ​ទៅ​សម្ភាស និង​ផ្តល់​ការងារ​ឱ្យធ្វើ​តែម្តង​។

លោក​និយាយ​ថា «​គ្រាន់តែ​រៀន​ចប់​ភ្លាម​គ្រូ​យក​CV​ខ្ញុំ​ទៅ​ដាក់​នៅ​ក្រុមហ៊ុន CDS ហើយ​ក្រុមហ៊ុន​គេ​ទាក់ទង​មក​ខ្ញុំ​ឱ្យ​ទៅ​សម្ភាស​ស្អែក​ឡើង​ខ្ញុំ​ចូលធ្វើការ​តែម្តង​»​។

លោក​ប្រាប់ថា ដំបូង​លោក​ធ្វើ​ជាង​ម៉ូតូ ប៉ុន្តែ​ក្រោយមក​ក៏​ទទួលបាន​ព័ត៌មាន​ថា មានការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​បរិក្ខា​ត្រជាក់ ដែល​ជំនាញ​នេះ​ត្រូវ​ជាមួយ​ចំណង់​ចំណូលចិត្ត​ផង​នោះ លោក​ក៏​សម្រេចចិត្ត​ចូលរៀន​។

លោក​ថា ការរៀន​ជំនាញ​នេះ​បាន​ជួយ​ឱ្យ​លោក​មានចំណេះ​ជំនាញ​មួយ​ពិតប្រាកដ ថែមទាំង​មាន​ចំណូល​បន្ថែម​តាំងពី​លោក​ចូលរៀន​ម្ល៉េះ ព្រោះថា ការរៀន​ជំនាញ​បច្ចេកទេស​នេះ លោក​រៀន​ផង​ធ្វើ​ការងារ​ចាស់​ដែល​ជាជាង​ម៉ូតូ​ផង ហើយ​ការ​ចុះឈ្មោះ​ចូលរៀន លោក​ប្រើ​បណ្ណ​សមធម៌ ដែល​ទទួលបាន​ការសិក្សា​ដោយ​ឥ​បង់ថ្លៃ ហើយ​ថែមទាំង​មាន​ប្រាក់ឧបត្ថម្ភ​១​ខែ​២៨​ម៉ឺន​រៀល​ទៀតផង​។ ជាពិសេស​នៅពេល​បញ្ចប់​ការសិក្សា​ភ្លាម លោក​ក៏មាន​ការងារ​ធ្វើ អា​ចរក​ចំណូល​ជួយ​ក្រុមគ្រួសារ​បាន​១​កម្រិត​បន្ថែមទៀត​។

​លោក​បាន​អំពាវនាវ​ដល់​យុវជន​ដទៃទៀត ដែល​ចង់​មាន​ជំនាញ​ពិតប្រាកដ ដោយ​ចំណាយពេល​ខ្លី រៀន​ឆាប់​ចប់ ឆាប់​មាន​ការងារ​ធ្វើ ទទួលបាន​ប្រាក់ខែ​សមរម្យ អាច​ទៅ​ចុះឈ្មោះ​ចូលរៀន​តាម​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម