Connect with us

សន្តិសុខសង្គម

រយៈពេល១៤ថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង២៨ករណី ឃាត់ខ្លួន១៤៣នាក់

បានផុស

នៅ

ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងតឹងរ៉ឹងបំផុត ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គិតមកដល់ត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ បង្ក្រាបបាន២៨លើក ស្មើរ ១៤៣នាក់ក្នុងនោះ​រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាប ខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ សុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣​ កែងផ្លូវ​១៣០​ សង្កាត់ផ្សារកណ្ដាលទី១ កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រុម AC ១១នាក់ មានប្រវត្តិប្រើដាវ កាំបិត ដុំថ្ម ធ្វើសកម្មភាពដេញកាប់ និងគប់គ្នា នៅចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្រុម លូ៥(៩៨) ៦នាក់ មានការពាក់ព័ន្ធករណីក្រុមដេញកាប់គ្នានៅមុខរបងព្រលានយន្តហោះ ពោធិ៍ចិនតុងនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្រុម ZK (សាំងគីម) ១នាក់ មានប្រវត្តិ ដេញកាប់ក្រុម JR (ចង្រិត) ឲ្យខូចម៉ូតូ ០២គ្រឿង នៅម្តុំស្ទឹងមានជ័យ និងធ្លាប់ដេញវាយសិស្សអនុវិទ្យាល័យទួលអំពិល។ ក្រុម EH ៣នាក់ មានប្រវត្តិ ដេញវាយគ្នាដោយប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយក្រុមទំនើងផ្សេងទៀត មិនស្គាល់ឈ្មោះ ក្នុងអំឡុងឆ្នាំ២០២១និងដើមឆ្នាំ២០២៤ នៅម្តុំអនុវិទ្យាល័យទួលអំពិល។

ក្រុម TTP (ទួលទំពូង) ២១នាក់ ប្រមូលផ្តុំគ្នា បង្ហោះម៉ូតូនៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ក្រុម DMS (ក្រុមដើមស្តៅ) ៨នាក់ (ពាក់ព័ន្ធ ឆក់ទូរស័ព្ទចំនួន២លើក ចំណុចផ្លូវ ជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន កាប់ប្លន់ ម៉ូតូចំនួន៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណុចវត្តឬស្សីសាញ់ ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង្រ និងធ្លាប់វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀកម្ពុជា, ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួស មានស្រាល និងមានធ្ងន់។

៨៨ នាក់ផ្សេងទៀត ជាក្មេងទំនើងពុំមានឈ្មោះក្រុម និងមួយចំនួនជាសិស្សសាលា ដែលខ្លះពាក់ព័ន្ធករណីប្រមូលផ្តុំគ្នា ជក់គ្រឿងញៀន ជក់កញ្ឆា ជក់បារីអេឡិចត្រូនិច លេងបៀ បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបើកក្នុងល្បឿនលឿនបន្លឺសម្លេងខ្លាំងៗ ផឹកស៊ីចាក់ធុងបាស់ នៅតាមទីសាធារណៈពេលយប់អធ្រាត្រ។

ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម