Connect with us

សន្តិសុខសង្គម

​នគរបាល​ពន្លត់​អគ្គិភ័យ​ ជូនដំណឹងពីការសាក​ល្បងរៀបចំក្បួនរថយន្តពន្លត់អគ្គិភ័យដើម្បីត្រៀម​ធ្វើ​លំហាត់សមយុទ្ធ​នៅថ្ងៃខាងមុខ

បានផុស

នៅ

កម្លាំងនគរបាលនាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋពីការសាកល្បងរៀបចំក្បួនរថយន្តពន្លត់អគ្គិភ័យគ្រប់ប្រភេទដើម្បីត្រៀម​ធ្វើ​លំហាត់សមយុទ្ធ​នៅថ្ងៃខាងមុខនេះ។

ការរៀបចំក្បួនរថយន្តពន្លត់អគ្គិភ័យគ្រប់ប្រភេទដើម្បីត្រៀម​ធ្វើ​លំហាត់សមយុទ្ធ​នេះ គឺធ្វើឡើងនៅវេលាម៉ោង​០៦និង០០​ នាទីព្រឹក​ ដល់​ម៉ោង​ ០៨និង០០​ នាទីព្រឹក ថ្ងៃទី៦កក្កដា ក្នុង​បរិវេណ​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១ ស្ថិត​នៅ​ សង្កាត់ ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

ការជូនដំណឹងនេះ គឺធ្វើឡើងដើម្បីជៀសវាងកុំឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចផ្សារ​ទំនើប​អុីអន​ម៉ល​ទី១​ មាន​ការ​ភ្ញាក់ផ្អើល និងយល់​ច្រលំ​ថា​ មាន​ករណី​អគ្គិភ័យ​​កេីត​មានឡើង​ក្នុង​ផ្សារ​ខាងលើនេះ៕

អត្ថបទ៖ រ៉ាវុធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម