Connect with us

សន្តិសុខសង្គម

ប្រទះឃេីញទារកម្នាក់ត្រូវបានម្តាយយកមកប្លុងចោលទាំងមិនទាន់កាត់ទងផ្ចិត

បានផុស

នៅ


ប្រជាពលរដ្ឋបានប្រទះឃេីញទារកម្នាក់នៅលេីដំបូលផ្ទះដែលម្តាយទេីបតែសម្រាលរួចយកទៅប្លុងចោល​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក​ ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅភូមិជម្ពូវ័ន្ត២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុមានក្មេងៗបានឡេីងទៅលេងនៅលេីឡៅតឿដំបូលផ្ទះខាងលេីស្រាប់តែប្រទះឃេីញទារកម្នាក់ដោយមិនទាន់កាត់ទងផ្ចិត និងនៅមានដង្ហេីមនៅឡេីយ​ ទេីបឆោឡោបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅអាជ្ញាធរតែម្តង។

តាមប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់ថា​ នៅម្តុំកន្លែងកេីតហេតុពុំមានស្ត្រីពពោះជិតសម្រាលកូននោះទេ​។ក្រោយប្រទះឃេីញប្រជាពលរដ្ឋបាននាំគ្នាងូតទឹកសម្អាតកាយរួចយកទៅមន្ទីរពេទ្យដេីម្បីកាត់ទងផ្ចិត​ និងទាក់ទងទៅមន្ទីរសង្គមកិច្ចមកទទួលយកទៅចិញ្ចឹម៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម